ចិន​កំពុង​សង់ស្ពាន​យោល​២​ជាន់​វែង​បំផុត​ក្នុង​លោក​

2909
ចែករម្លែក
  • 169
    Shares

ស្ពានយ៉ាងស៊ីហ្កាង(Yangsigang Bridge)សម្ញែងធ្នឹមមួយរបស់ខ្លួនប្រវែង១.៧០០ម៉ែត្រនៅពីលើទន្លេយ៉ាងសេ ហើយនឹងចំណាយប្រាក់សាងសង់អស់៨ពាន់លានយ័ន(១.១៥៧លានដុល្លារ)។

ប្រវែងស្ពាននេះខ្លីជាងស្ពានយោលAkashi Kaikyōនៅជប៉ុន២២១ម៉ែត្រ តែស្ពាននៅជប៉ុនមានតែមួយជាន់ទេ ចំណែកស្ពានយោលនៅចិននេះមានពីរជាន់ ជាមួយនឹងចំណែកផ្លូវ៦លើ៦ក្រោម។

ការបញ្ចេញព័ត៌មាននេះកើតឡើងមិនដល់មួយខែផងក្រោយពីចិនដាក់ដំណើរការស្ពានកាត់សមុទ្រវែងបំផុតក្នុងលោក គឺប្រវែង៥៥គីឡូម៉ែត្រ ដោយភ្ជាប់ហុងកុង ម៉ាកាវនិងក្រុងជូហៃនៃមហាចិនដីគោក។

ស្ពានយ៉ាងស៊ីហ្កាងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលាឆ្នាំក្រោយ។វាជាស្ពានមានផ្លូវខាងលើ៦ខ្សែ និងខាងក្រោម៦ខ្សែបូករួមទាំងចំណែកផ្លូវសំរាប់ទោចក្រយាននិងថ្មើរជើង។

វាជាស្ពានដែលប្រើខ្សែកាប្លិ៍សំរាប់ទ្រផ្លូវរថ រួមមានធ្នឹម៤៩ដោយធ្នឹមមួយៗមានប្រវែង៣៦ម៉ែត្រ និងកំពស់១០ម៉ែត្រ និងទម្ងន់១.០០០តោន ស្មើនឹងដំរី១៨៥ក្បាល។ស្ពាននេះកាត់ទន្លេយ៉ាងសេ នៅក្រុងវូហាន នៃខេត្តហ៊ូប៉ី ដែលមានប្រជាពលរដ្ឋជាង១០លាននាក់។

វិស្វករនៃសំណង់នេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរថា គ្រឿងស្ទូចពិសេសត្រូវបានផលិតឡើងដើម្បីលើកធ្នឹមយក្សទម្ងន់១០០០តោននិងប្រវែងជាង៣០ម៉ែត្រ ក្រោយពីវាត្រូវដឹកតាមនាវាមកកាន់ការដ្ឋាន៕ដោយ៖វាសនា

កាលពីថ្ងៃ២៤តុលាកន្លងទៅ ស្ពានកាត់សមុទ្រវែងបំផុត ត្រូវបានសម្ពោធជាផ្លូវការនៅចិនខាងត្បូង

ទីតាំងផ្សាយពាណិជ្ជកម្ម