​សម្តេច​តេ​ជោ​ហ៊ុនសែន​៖​កម្ពុជា​នៅតែ​ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក

1012
ចែករម្លែក

ភ្នំពេញ​៖សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២០ខែវិច្ឆិកា​នេះបានអនុ​ញ្ញាត​ឲ្យលោក វីលៀម ហ៊ី​ដ (William Heidt) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ដែល​ចប់​អាណត្តិ​ចូល​ជួប​សំដែង​ការគួរសម​និង​ជំរាបលា​នៅ​វិមាន​សន្តិភាព​ទី​ស្តីការ​នាយករដ្ឋមន្ត្រី​ ។​ នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ប្រាប់​ទូត​អាមេរិក​ថា​កម្ពុជា​នៅតែ​ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អា​មេរិ​កដែល​ប្រទេស​ទាំងពីរ​អាច​បន្ត​ការសន្ទនាធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​បាន​យល់​ពីគ្នា​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេរ​ភាគី​បន្ត​កើនឡើង ។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា​៖​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា​ក្នុងអំឡុង​ពេលដែល​លោក​បម្រើ​តួនាទី​អស់​រយៈពេល​ជាង​៣​ឆ្នាំ​នៅ​កម្ពុជា​នេះ​លោក​បាន​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ ទំនាក់ទំនង​ទ្វេរ​ភាគី​នៃ​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន ។

​លោក​កៅ គឹមហួន​បាន​បន្តថា​មាន​ចំណុច​ជាច្រើន​ដែល​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​និង​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ឯកភាពគ្នា​។ ​លោក​បានលើកឡើង​ដែរ​ថា​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​និង​សហរដ្ឋអាមេរិក​មានកា​រ​រីកចម្រើន​ខ្លាំង​ជាពិសេស​លើ​វិស័យ​បរិស្ថានវិស័យសេដ្ឋកិច្ច​មាន​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋ អាមេរិក​ហើយ​ជាពិសេស​ទៀត​អ្វីដែល​កន្លងមក​មានកា​រ​អាក់ខាន​នោះ​ក៏បាន​ចាប់​ផ្តើមឡើងវិញ​ដូចជា​៖​ការស្វែង រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន​ក្នុងសម័យ​សង្គ្រាម​នៅ​កម្ពុជា​និង​ការបញ្ជូន​ជនជាតិខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ត្រឡប់ មកវិញ​ផងដែរ​។​

​លោក​ឯកអគ្គរដ្ឋទូត​បានលើកឡើង​ដែរ​ថា​ក្នុង​រយៈពេល​បំពេញការងារ​នៅ​កម្ពុជា​លោក​បាន​រៀនសូត្រ​ជាច្រើន​ហើយក៏​បានឃើញ​ពី​ការរីកចម្រើន នៅ​កម្ពុជា​ជាច្រើន​ផងដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កន្លងមកនេះ​លោក​បាន​ខិតខំ​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​យល់​ពី​ប្រទេស​កម្ពុជា​ឲ្យ បាន​ច្រើន ។ លោក​បាន​បញ្ជាក់ថា​រហូត​មកដល់ពេលនេះ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក​មាន​ការរីកចម្រើន​ជាច្រើន​។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ពី​ចំណុច​មួយចំនួន​ពាក់ព័ន្ធ​និង​វឌ្ឍនៈភាព​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង កម្ពុជា​និង​សហរដ្ឋអាមេរិក ។ សម្តេច​បន្តថា​ថ្វី​ត្បិត​មានការ​ប្រឈម​ឬ​មាន​ចំណុច​ខ្លះ​ដែល​កន្លងមក​មាន​ខ្វែង​មតិ​គ្នា​ក្តី​ប៉ុន្តែ​ទោះបីយ៉ាងណា​មាន ការរីកចម្រើន​ជាច្រើន​រវាង​ទំនាក់ទំនង​កម្ពុជា​និង​សហរដ្ឋអាមេរិក​នេះ​។​

​សម្តេច​តេ​ជោ​បាន​គូស​បញ្ជាក់ដែរថា​នៅលើ​ទឹកដី​កម្ពុជា​គឺ​មិន​អនុញ្ញាត​ឲ្យ​ទ័ព​បរទេស​មក​បោះ​មូលដ្ឋាន​នៅលើ​ទឹកដី​កម្ពុជា​ឡើយ​ដែល​នេះ​គឺជា រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ សម្តេច​បន្តថា​កន្លងមក​នេះ​មាន​ការធ្វើ​សមយុទ្ធ​យោធា​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ដូចជា ៖​សហ រដ្ឋ​អាមេរិក​, ចិន​, ជប៉ុន និង ឥណ្ឌា​ជាដើម​ឬមួយ​ក៏​លើសពី​ទ្វេរ​ភាគី​ទៅទៀត​នៅក្នុង​គោលដៅ​ដើម្បី​កសាង​ជំនឿ​ផង ជាពិសេស​ទៀត​ក្នុងការ​ក សាង​បទពិសោធន៍​និង​ធនធាន ដើម្បី​ឆ្លើយតប​ទៅនឹង​ការសង្គ្រោះ​ដោយ​គ្រោះធម្មជាតិ​។​

​សម្តេច​តេ​ជោ​នៅក្នុង​ជំនួប​នេះ​ក៏បាន​មានប្រសាសន៍​ដែរ​ថា​៖​ចង់​ឲ្យ​ប្រទេស​ទាំងពីរ​បន្ត​ការសន្ទនា​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​បាន​យល់​ពីគ្នា​ធ្វើ​ឲ្យ​ទំ​នា ក់​ទំនង​ទ្វេរ​ភាគី​បន្ត​កើនឡើង ។ សម្តេច​បាន​មានប្រសាសន៍ថា​ឥឡូវនេះ​អ្វីដែល​ជាការ​ចាប់អារម្មណ៍​គឺ​ចង់​ឲ្យ​សហរដ្ឋ​អាម​រិ​ក​ជួយ​កសាង​កម្ពុជា ជាពិសេស​ការអភិវឌ្ឍ​នៅក្នុង​គំរូ​ផ្សេងៗ​ការកសាង​ផ្លូវថ្នល់ ស្ពាន​ជាដើម​។​

​សម្តេច​បាន​គូសបញ្ជាក់​សារជាថ្មី​ថា​កម្ពុជា​នៅតែ​ចង់បាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ទាំងឡាយ​រួមទាំង​សហរដ្ ឋអាមេរិក​ផងដែរ​។​សម្តេច​បាន ប្រាប់​ឲ្យ​ដឹង​ដែរ​ថាស​ម្តេច​បាន​ផ្ញើលិខិត​របស់​សម្តេច​ផ្ទាល់​ទៅកាន់​លោក​អនុ​ប្រធា នាធិបតី​សហរដ្ឋ​អាម​រិ​ក Mike Pence​ហើយដោយ​គូស​បញ្ជាក់​អំពី​កម្ពុជា​គ្មាន​ទ័ព​បរទេស​នោះទេ​។សម្តេច​បន្ថែម ថា​កម្ពុជា​ស្វាគមន៍​អ្នកវិនិយោគ​មកពី​គ្រប់​ប្រទេស​ទាំងអស់​។​

​លោក W illiam Heitd អាច​នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ឬក៏​អាច​ពន្យារពេល​បន្តិចបន្តួច​ក្រោយ​លោក​បញ្ចប់​អាណត្តិ​ជា​ឯក អគ្គរដ្ឋទូត​។ លោក William Heidt ដែលមាន​ភរិយា​ជា​ជនជាតិខ្មែរ​បានមក​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​អំឡុង​ខែ កញ្ញា ឆ្នាំ​២០១៥​។ នៅក្នុង​អាណត្តិ​របស់លោក William Heidt បានធ្វើ​ឲ្យ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​អាមេរិក​មាន​ភាព​មិនសូវ​ជា​ល្អ​នោះទេ។នៅក្នុង​ចំ ណោម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ដែល​ប្រចាំ​នៅ​កម្ពុជា​គឺមាន​តែ​នៅក្នុង​អាណត្តិ​របស់លោក Heidt មួយគត់  ​ដែល​ធ្វើ​ឲ្យ​ទំនាក់​ការទូត​នៃ​ប្រទេស​ទាំងពីរ​មាន​បញ្ហា​ប្រឈម​និង​ខ្វែងគំនិត​គ្នាច្រើន​ដែល​ផ្ទុយ​ពី​ការគិត​ទុក​ថា ​នៅក្នុង​អាណត្តិ​លោក Heidt និង​ធ្វើ​ឲ្យ​ទំនាក់ទំនង កម្ពុជា​អាមេរិក​មាន​ភាពល្អប្រសើ​រ​ជាង​មុន​ដោយសារ​លោក Heidt ចេះ​និយាយ​ភាសា​ខ្មែរ និង មាន​ប្រពន្ធ​ជា​ជនជាតិខ្មែរ​ទៀត ។

​លោក Patrick Murphy ដែលជា​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​ទទួលបន្ទុក​កិច្ចការងារ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក នឹង​ក្លាយជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា​ជំនួស​លោក Willl Heidt ៕

ទីតាំងផ្សាយពាណិជ្ជកម្ម