កម្ពុ​ជាមាន​ឆ​ន្ទះ​យ៉ាងពិត​ប្រាកដ​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​កម្ពុ​ជាមួយ​គ្មាន​មីន​នៅត្រឹម​ឆ្នាំ​២០២៥

866
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​សិក្ខាសាលា ស្តីពី​ការគ្រប់គ្រង​ហានិភ័យ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រយៈពេល​វែង​។

​នាឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ក្នុងនាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កម្ពុ​ជាមាន​ឆ​ន្ទះ​យ៉ាងពិត​ប្រាកដ ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​កម្ពុជា មួយ​គ្មាន​មីន​នៅត្រឹម​ឆ្នាំ​២០២៥​។
​លោក​ទេសរដ្ឋមន្ត្រី បន្ត​បញ្ជាក់ថា ការរៀបចំ​សិក្ខាសាលា​គ្រប់គ្រង​ហានិភ័យ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រយៈពេល​វែង នាពេលនេះ ពិត​ជាមាន​សារសំខាន់​ក្នុង​ការរួម ចំណែក​សម្រេចបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​វិស័យ​សកម្មភាព​មីន ២០១៨-២០២៥ ដែល​បានអនុម័ត​ដោយ​រាជ​រដ្ឋា​បាល​កម្ពុជា​។

​លោក​ទេសរដ្ឋមន្ត្រី​បានស្នើ​សុំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ពង្រឹង​និង​ពង្រីក​ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សកម្មភាព​មីន ដើម្បី​រួមគ្នា​សម្រេចបាន​នូវ​បេសកកម្ម​រំដោះ​ដី​មាន​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ ដែល​ងាយ​រងគ្រោះ​នៅតាម​សហគមន៍​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម