ដើមឈើ​មួយ​ដើម​រលំ​សង្កត់​រថយន្ត​ពីរ​គ្រឿង ដោយសារ​ខ្យល់​កន្ត្រាក់​

1078
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​រសៀល​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨ មាន​គ្រោះធម្មជាតិ​មួយ​មេ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បានកើត​ឡើង​នៅ​ចំណុច​ទំនប់​អាងទឹក​កំពីងពួយ ស្ថិតក្នុង​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម​ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​វាយ​បោកបក់​ផ្តួលរំលំ​ដើមឈើ​មួយ​ដើម​សង្កត់​លើ​រថយន្ត​ប្រជាពលរដ្ឋ​ចំនួន​២​គ្រឿង ដែល​នៅក្រោម​ដើមឈើ​នោះ បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។ ប៉ុន្តែ​មិនមាន​មនុ​ស្សណា​ម្នាក់​រងរបួស​ទេ​។​

​លោក លឹម ប៊ុន​យូ មេឃុំ​តា​គ្រាម​បានឱ្យដឹងថា នៅ​ល្ងាច​ថ្ងៃទី​១៩​ខែវិច្ឆិកា​នេះ មាន​ភ្លៀង​មួយ​មេ​ធំ​បង្គួរ​លាយឡំ​និង​ខ្យល់​កន្ត្រាក់​បក់បោក​មកលើ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ បណ្តាលឱ្យ​រលំ​ដើមឈើ​យ៉ាង​ធំ​មួយ​
​មក​សង្កត់​លើ​រថយន្ត​របស់​ប្រជាពលរដ្ឋ​ពីរ​គ្រឿង​ខូចខាត​យ៉ាងដំណំ ហើយ​ម្ចាស៎​រថយន្ត​សួរ​លោក​ថា តើ​ការខូចខាត​របស់​រថ​យន្ត​ពួកគាត់ ដែល​រង​ការខូចខាត​តើ​អង្គភាព​ខាង​ណា​ជា​អ្នក​សង​។ បើ​រថយន្ត​ពួកគាត់​បុក​ខូច​ដើមឈើ ឬ​បង្គោល​ចរាចរណ៍ ឬ​បង្គោល​ភ្លើង​ម្ចាស់​រថយន្ត​ជា​អ្នក​សង​គេ​ទៅវិញ​។ ចុងក្រោយ​ម្ចាស់​រថយន្ត​ទាំងពីរ​នាក់ បាន​ត្រឹម​រអ៊ូរទាំ​និង​គ្រវីក្បាល​ដូច​ស្រាំងទិច ហើយ​បើករថយន្ត​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​។​

​ចំណែក​ដើមឈើ​ដែលរ​លំបាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ជិត​នោះ នាំគ្នា​ដណ្តើម​គ្នា​កាប់​យកទៅ​ធ្វើ​អុស​ដុត​យ៉ាង​ញាប់​ដៃជើង ដោយ​មិនចាំបាច់​អ្នកណា​ជួល​ទេ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម