ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ឡាវ​បង្ហាញ​ឆ​ន្ទះ​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​រវាង​កម្ពុជា​-​ឡាវ​កាន់តែ​រីកចំរើន​ឡើង

802
ចែករម្លែក

ភ្នំពេញ​៖​ នៅក្នុង​អណ​ត្តិ​បេសកកម្ម​របស់ខ្លួន​នៅ​កម្ពុជា​លោក​អគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត ឡាវ អំ​ផៃ គីន​ដាវ​ង្ស (Amphay Kindavong)​បាន​អះអាងថា​និង​ធ្វើយ៉ាងណា​ដើម្បី​ពង្រឹង​និង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឡាវអោយ​កាន់តែ​រីកចំរើន​និង​រឺ​ង​ម៊ាំ​ថែមទៀត​។ជាមួយនេះ​រដ្ឋាភិ បាល​ឡាវ​ក៏​កំពុងតែ​ត្រៀមចាំ​ស្វាគមន៍​ទស្សនៈកិច្ច​ផ្លូវការ​របស់ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅកាន់​ប្រទេស​ឡាវ​នា​ថ្ងៃទី​៥​ខែធ្នូ ឆ្នាំ​២០១៨​ពេលខាងមុខ​នេះ​ដែល​នៅពេលនោះ​នឹងមាន​ឯកសារ​មួយចំនួន​ដែលភា គី​ទាំងពីរ​និង​ត្រូវ​ចុះ​ហ​ត្ត​លេខា​ផងដែរ​ជាពិសេស​អនុស្សារណៈ​ទៅលើ​វិស័យ​ជា​អាទិភាព​រួម​នឹង​វិស័យ​អប់រំ​ជាដើម​។

​លោក អំ​ផៃ គីន​ដាវ​ង្ស បាន​ថ្លែង​ឡើង​បែបនេះ​នៅ​ចំ​មុខ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា​នៅក្នុង​ជំនួប​សន្ទនា ការងារ​ដែល​បាន​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​នៃ​ទីស្តីការ​នាយករដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី ២០ ខែវិច្ឆិកា​នេះ ហើយ​ត្រូវបាន​លោក កៅ គឹមហួន រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ថ្លែងប្រាប់​បន្ត​មកកាន់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ត្រូវបាន​ញ្ច​ប់​។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​នេះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា -​ឡាវ​គឺមាន​ទំនាក់ទំនង​ល្អ ហើយ​សម្តេច​បាន​ណែនាំ​ឲ្យ​ខិតខំ​ធ្វើយ៉ាងណា​បន្ត​ជំរុញ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម វិនិយោគ​និង​វិស័យ​ផ្សេងៗ​បន្ថែមទៀត ។​ជាមួយនេះ​សម្តេច ក៏បាន​ស្នើ​ឲ្យ​បន្ត​ការពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ទ្វេរ​ភាគី​នេះ​ជាពិសេស​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​ឯកជន​និង​ប្រជាពលរដ្ឋ​អាច​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម