កម្ទេចចោល​ផលិតផល​សាច់មាន់​ជាង​១​តោន ដែល​ហាម​នាំចូល​ប្រទេស​

1066
ចែករម្លែក
  • 11
    Shares

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មន្ត្រី​កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែវិច្ឆិកា បាន​នាំទៅ​បំផ្លាញចោល​ហើយ​នូវ​ផលិតផល​សាច់មាន់​ជាង​១​តោន ដែល​ហាម​នាំចូល​ប្រទេស បន្ទាប់ពី​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ ស្ទាក់ចាប់​រថយន្ត​ដឹក​១​គ្រឿង​។​

​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នរ​សាទ​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​ថា យោង​ការងារ​ជំនាញ និង​ការសម្របសម្រួល​ពី​លោក តេង សា​ម៉ៃ ព្រះ​រា​ជ្ញា​រង​អម​អយ្យការ​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​បាន​ដេញ​ស្ទាក់​និង​ចាប់​រថយន្ត​១​គ្រឿង​ដែល​ផ្ទូ​ក​ផលិតផល​បក្សី​ហាមឃាត់​នាំចូល​ប្រទេស​បាន​នៅលើ​ផ្លូវជាតិ​លេខ​៥ ចំនុច​មុខ​អធិការដ្ឋាន​នគរបាល​និង​ការិយាល័យ​កសិកម្ម​ក្រុង​ប៉ោយប៉ែត​កាលពី​ម៉ោង​១២​និង​៣០​នាទី​សៀ​ល​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។

​លោក ហ៊ុយ ទូច បាន​បន្តថា​: ក្រោយពី​បាន​រើ​និង​ថ្លឹង​ផលិតផល​បក្សី ចុង​ស្លាប​និង​កោះមាន​ចំនួន​១.២៨៤​គីឡូក្រាម ស្មើនឹង​១០៧​កេះ​។ មន្ត្រី​បាន​អនុវត្ត​ទៅតាម​វិធាន​មន្ត្រី​ពេទ្យសត្វ​និង​និតិ​វិធី​អយ្យការ ដោយ​នាំទៅ​ដុត​កម្ទេចចោល​នៅ​ទីធ្លា​កម្ទេច​ក្នុងភូមិ​ខ្លា​កូន​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ នា​ល្ងាច​ថ្ងៃ​ដដែល​។​

​លោក​បាន​បន្តថា យោង​ការណែនាំ​របស់លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម និង​ដើម្បី​បង្កា​ការពារ ក៏​ដូច​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​នោះ មន្ត្រី​ជំនាញ​តែងតែ​ចុះ​អប់រំ​ណែនាំ និង​ចេញ​ទប់ស្កាត់​នូវ​ផលិតផល​បក្សី ដែល​ឈ្មួញ​លួច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ពី​ប្រទេសជិតខាង មក​ដុត​កម្ទេចចោល​ជា​បន្តបន្ទាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម