អគារសិក្សា​១ ខ្នង​៥​បន្ទប់ នៅ​សាលាបឋមសិក្សា​ខ្នារ​ជោ ត្រូវបាន​កាត់​ខ្សែបូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

1053
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ អគារសិក្សា​១ មាន​ខ្នង​៥​បន្ទប់​នៅ​សាលាបឋមសិក្សា​ខ្នារ​ជោ ស្ថិតក្នុង​ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ត្រូវបាន​រៀបចំ​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដើម្បី​ដើម្បី​ឲ្យ​សិស្សានុសិស្ស​ចូល​សិក្សា​រៀនសូត្រ​។​

​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ អគារសិក្សា​០១​ខ្នង មាន​៥​បន្ទប់​នៅ​សាលាបឋមសិក្សា​ខ្នារ​ជោ​នេះ គឺមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប រួម​និង​សប្បុរសជន​ជប៉ុន កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

​លោក​ឧកញ៉ា សៀង​ណាំ បាន​និយាយថា អគារសិក្សា​១​ខ្នង​នេះ​គឺ​រូបលោក​និង​សប្បុរសជន​ជប៉ុន​បាន​ចូលរួម​កសាង​ដោយ​ចំណាយ​អស់​ថវិកា​ចំនួន ៥១០០០​ដុល្លារ​អាមេរិក ក្នុងនោះ​ចំនួន​៣៦០០០​ដុល្លារ​អា​មេ​រិ ជា​ថវិកា​ចូលរួម​របស់​សប្បុរស​ជន​ជប៉ុន​និង​ថវិកា​ចូលរួម​របស់​រូបលោក​ផ្ទាល់​ចំនួន​១៥០០០​ដុល្លារ​អាម៉េរិក​។​

​ក្នុងឱកាស​នោះ​លោក​ឧកញ៉ា សៀង​ណាំ ក៏បាន​ឧបត្ថម្ភ ជូន​ប្រជាពលរដ្ឋ​៣២០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​សា​រ៉ុង​១ លោកគ្រូ អ្នកគ្រូ ចំនួន​១១​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ៥០០០០​រៀល សិស្សានុសិស្ស​ចំនួន​១៦៣​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​សៀវភៅសរសេរ​២​ក្បាល ប៊ិច​២​ដើម បន្ទាត់​២ កាបូប​១ និង​ថវិកា​ចំនួន​២០០០​រៀល កម្លាំង​ការពារ​ចម្រុះ​ថវិកា​ចំនួន ៤០ ម៉ឺន​រៀល និង​ចំណាយ​រៀបចំ​ពិធី ចំនួន​១​លាន​៥​សែន​រៀល​៕

ទីតាំងផ្សាយពាណិជ្ជកម្ម