ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​ចេញពី​ធ្វើការ ត្រូវ​រថយន្ត​ទេសចរណ៍​បុក​ពីក្រោយ​ធ្លាក់​ប្រពន្ធ​ចូល​ក្រោម​ឡាន​កិន​ស្លាប់​

932
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: រថយន្ត​ក្រុមហ៊ុន​ទេសចរណ៍​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​ប្តី​ប្រពន្ធ​មួយគូរ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ធ្វើការ​បណ្តាល​អោយស្លាប់​ប្រពន្ធ ប្តី​រងរបួស​ស្រាល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​នឹង​០០​នាទី ល្ងាច​ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង (​ផ្លូវ​៣០​ម៉ែត្រ​) ក្នុងភូមិ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​ស្ត្រី​រងគ្រោះ​(​ស្លាប់​)​មានឈ្មោះ ភិ​ម ផល្លី អាយុ​៣១​ឆ្នាំ មុខរប​បក​ម្មការ​នី​រោងចក្រ ទីលំនៅ​ក្នុងភូមិ​ខ្តប​រុន ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្តកំពត ។ រីឯ​ប្ដី​ជា​អ្នក​ឌុប​រងរបួស​ស្រាល​មានឈ្មោះ ជូន ពិ​សិត អាយុ​២៨​ឆ្នាំ ជាជាង​សំណង់ ។​

​តាម​សម្តី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បានអោយដឹងថា មុនពេល​កើតហេតុ​ប្តី​ប្រពន្ធ​មួយគូរ​បាន​ជិះ​ម៉ូតូ​ធន់​ធំ​មួយគ្រឿង ម៉ាក MSX ឌុប​គ្នា​ចេញពី​ធ្វើការ​រោងចក្រ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្តក្រុង​ប្រភេទ​ដឹក​ភ្ញៀវ​ទេសចរណ៍​មួយគ្រឿង បាន​បើកបរ​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​យ៉ាង​លឿន ហើយ​ទំនង​ចាប់​ហ្វ្រាំង​មិនទាន់ ក៏បាន​ជ្រុល​ល្បឿន​បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ស្ត្រី​ជា​ប្រពន្ធ​ដែល​ជិះ​ពីក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​កិន​ធ្លាយ​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធម៌ ឬ​ឯ​ប្តី​បាន​រងរបួស​ស្រាល ចំណែក​ម៉ូតូ​ត្រូវបាន​រថយន្ត​អូស​ក្រោយ​រថយន្ត​ជាច្រើន​ម៉ែត្រ​បណ្តាល​ឆាប់ឆេះ​ខ្ទេច​តែម្តង​។

​ក្រោយ​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ដល់ទី​តាំង​កើតហេតុ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​និង​បាន​ទំនាកទំនង​ទៅ​មន្ត្រី​ជំនាញ​ចុះ​វាស់វែង​អូស​យក​រថយន្ត​បង្ក​នឹង​ម៉ូតូ​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​។ ចំណែក​សាកសព​បានប្រគល់​ជូន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម