ចាប់ខ្លួន​ជនសង្ស័យ​ពាក់​ព​ន្ធ័​ថ្នាំញៀន​បាន​៣​នាក់ ពីរ​ករណី​ផ្សេងគ្នា​

1181
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: នគរបាល​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​៣​នាក់​ពាក់​ព​ន្ធ័​គ្រឿងញៀន ចំនួន​២​ករណី​ផ្សេងៗ​គ្នា​។​

​ករណី​ទី​១ .​កាលពី​យប់​ថ្ងៃទី​២០ ខែវិច្ឆិកា​ឆ្នាំ​២០១៨​វេលា​ម៉ោង ២១. ៣០​នាទី​នៅ​ក្រុម​២៤​ភូមិ​០១​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។ របាយការណ៍​ពី​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ​អោយដឹងថា ជ​នស​ង្ស​យ័​ទី​១.​ឈ្មោះ កែវ ស៊ី​នឿន ហៅ​គោ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ និង​ទី​២.​ឈ្មោះ​លី​.​សេង​ប៉ាង​ភេទ​ប្រុស​អាយុ ១៧​ជនជាតិខ្មែរ​មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប​។​វត្ថុតាង​ដកហូត​បានរួម​មាន​.​ម្សៅ​ក្រោម​ពណ៍​សរ​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៥ កញ្ចប់​តូច​ទូ​ស័ព្ទ​៣​គ្រឿង​។​

​ករណី​២.​នៅ​យ​ប​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៨ វេលា​ម៉ោង ២១.៣០​នាទី កម្លាំង ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក ព្រៃនប់ បាន​ចុះបង្ក្រាប ករណី គ្រឿងញៀន នៅ​ចំណុច​ក្រោយ​សាលាឃុំ​ជើងគោ ស្ថិត​ក្នុងភូមិ​ចំការកៅស៊ូ ឃុំ ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៉េង ពៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ ភូមិ ចំការកៅស៊ូ ឃុំ ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដកហូត​វត្ថុតាង រួមមាន :១ ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ចំនួន ១៧​កញ្ចប់ (​ធំ ០៣​កញ្ចប់ តូច​១៤​កញ្ចប់​)​និង ទូរស័ព្ទ ចំនួន ០១​គ្រឿង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម