សែ​ល​កាត​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​សម្រាប់​ឆ្នាំ​២០១៨ ជាមួយនឹង​កម្មវិធី និង​រង្វាន់​ធំ​អស្ចារ្យ​

1634
ចែករម្លែក

​ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រុមហ៊ុន​សែ​ល​កាត បានប្រកាសថា ក្នុងឆ្នាំនេះ​បាន​ចូលរួម​គាំទ្រ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ជាមួយនឹង​កម្មវិធី​ដ៏​ធំ​អស្ចារ្យ​របស់ខ្លួន​។ វិធី​ប្រកាស​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ដែល បានរៀបចំ​ឡើង​នៅ​ការិយាល័យ​កណ្តាល​ក្រុមហ៊ុន​សែ​ល​កាត ដោយមាន​ការចូលរួម​ពី​សំណាក់​បុគ្គលិក និង​ថ្នាក់ដឹកនាំ​ដើម្បី​ជូនពរ​ដល់​កីឡាករ​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​នេះ​។​

​ក្រុមហ៊ុន​សែ​ល​កាត នឹងមាន​វត្ត​មាននៅ​ទូទាំង​ក្រុងភ្នំពេញ និង​ខេត្តសៀមរាប ដែល​ងាយស្រួល​ដល់​ការ​ប្រារព្ធ​កម្មវិធី​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​និង​មិត្តភក្តិ​ពី​បណ្តា​ខេត្ត​ផ្សេងៗ​។​
​ការរៀបចំ​ទាំងនេះ នឹង​រាប់បញ្ចូល​ទាំង​ការលក់​បញ្ចុះតម្លៃ​ពិសេសៗ «Cellcard Water Festival Mega Sale» ការបញ្ចូល​ទឹកប្រាក់​ដ៏​អស្ចារ្យ​និង​ឈ្នះ​រង្វាន់ និង សេវា​Osja Xchange $1=$100 បញ្ចុះតម្លៃ​៥០%​។ ការលក់​បញ្ចុះតម្លៃ​រហូត​ដល់​៦០% លើ​ទូរស័ព្ទ​ដូចជា Xiaomi, SingTech Zopo, My Palm, Hiya, Oukitel, iTel, ASUS និង​មាន​ច្រើន​ទៀត​។​

​បញ្ចូល​ទឹកប្រាក់ ហើយ​មានឱកាស​ឈ្នះ​រង្វាន់​ពិសេសៗ ដូចជា ម៉ូតូ​Zoomer X 2019, ទូរស័ព្ទ iPhone Xs Max, ទូរស័ព្ទ iPhone XR, នាឡិកា Apple Watch series 4, ទូរស័ព្ទ Samsung Galaxy J7 Pro ក៏ដូចជា​លេង​អ៊ី​ធើ​ណេ​ត និង​ការហៅ​ចេញ​ដោយ​ឥតគិតថ្លៃ​។​

​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ស្តាប់​ចម្រៀង នឹង​ទទួលបាន​ការចូលរួម​មើល​ការប្រគុំ​តន្ត្រី Ganzberg Beer ក្នុង​រយៈពេល​៣​យប់ ហើយ​អ្នកទស្សនា​ក៏​អាច​ដើរ​កម្សាន្ត​នៅ​ស្តង់ Cellcard ជាមួយនឹង​តារា​កិត្តិយស​ដូចជា ថេ​ណា រ៉េ​តស៊ូ​ហ្សា​ណា និង Jamie Tey​។​

​ក្នុង​ព្រះ​ពិធីបុណ្យ​អុំទូក​នេះ ក្រុមហ៊ុន​នឹង​រៀបចំ​ការប្រគល់​រង្វាន់​ពី Cellcard លើក​ទី​១០ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ជូន​អ្នកឈ្នះ​ទាំង​អស់ពី​កម្មវិធី Fishing Motors, iKnow iKnow និង 10K Raffle​។ កម្មវិធី​នេះ​នឹងធ្វើ​ឡើង​នៅ​ការិយាល័យ​កណ្តាល ក្រុមហ៊ុន Cellcard ចាប់ពី​ម៉ោង ៤​រសៀល​តទៅ​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក អៀន វ៉ា​ត់​សុន បានឱ្យដឹងថា ក្រុមការងារ សែ​ល​កាត ពិតជា​សប្បាយរីករាយ​ណាស់​ក្នុង​ព្រឹ​តិ្ត​ការណ៍​នៅ​ឆ្នាំនេះ ក៏ដូចជា​កម្មវិធី​សប្បាយៗ​ពី​ការផ្តល់ជូន​។​
​លោក​បន្ថែមថា​៖ «​ពួកយើង​កំពុង​ណែនាំ​ពី​ការបង្កើត​ថ្មី ក្នុងឱកាស​បុណ្យអុំទូក​នៅ​ឆ្នាំនេះ ជាមួយនឹង​ការ​ស្កេ​ន​និង​ឈ្នះ​លេខ​កូដ​សំណាង ជូន​អ្នកចូលរួម​ដើម្បី​ឈ្នះ​ទូរស័ព្ទ iPhone XR»​។​
«​ពួកយើង​នឹង​ផ្តល់ជូន​បទពិសោធន៍ Virtual Reality នៅ​ស្តង់ Fun Zone របស់​យើង​សម្រាប់​អ្នក​ទាំងអស់គ្នា​ដើម្បី​សាកល្បង​និង​លេង​កម្សាន្ត​»​។​

​គួរ​បញ្ជាក់ថា​សម្រាប​ព័ត៌មាន​បន្ថែម ពី​ការ​បញ្ចុះតម្លៃ និង​ការ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​ពី Cellcard ទាក់ទង​នឹង​កម្មវិធី​ពិធីបុណ្យ​អុំទូក សូម​ចូលទៅ​កាន់​page Facebook របស់​Cellcard ឬ គេហទំព័រ www.cellcard.com.kh៕

ទីតាំងផ្សាយពាណិជ្ជកម្ម