កាំជ្រួច​តូច ធំ ជិត ៩​ពាន់​គ្រាប់​នឹងត្រូវ​បាញ់​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

2475
ចែករម្លែក
  • 29
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: កាំជ្រួច​តូច ធំ ជិត ៩០០០​គ្រាប់ នឹងត្រូវ​បាញ់​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីព សំពះ​ព្រះ​ខែ និង​អកអំបុក រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​យោងតាម​របាយការណ៍​បាន​បង្ហាញថា កាំជ្រួច​ចំនួន ៨៧៨០​គ្រាប់ ដោយ​ក្នុងនោះ មាន​កាំជ្រួច​ធំ​ចំនួន ២៤៥០​គ្រាប់​, កាំជ្រួច​ធន​កណ្តាល​ចំនួន ៣៧០០​គ្រាប់ និង​ធន​តូច​ចំនួន ២៦៣០​គ្រាប់​។

​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា កាំជ្រួច​ចំនួន ២៧៦០​គ្រាប់ (​កាំជ្រួច​ធំ​ចំនួន ៨០០​គ្រាប់​, កណ្តាល ១២០០​គ្រាប់ , តូច​ចំនួន ៧៦០​គ្រាប់​) នឹងត្រូវ​បាញ់​នៅ​ថ្ងៃទី​១ (២១ វិច្ឆិកា​) នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីព សំពះ​ព្រះ​ខែ និង​អកអំបុក​។ នៅ​ថ្ងៃទី​២ (២២ វិច្ឆិកា​) បាញ់​កាំជ្រួច​ចំនួន ៣២៦០​គ្រាប់ (​កាំជ្រួច​ធំ​ចំនួន ៨៥០​គ្រាប់ , កណ្តាល​ចំនួន ១៨០០​គ្រាប់ និង​តូច​ចំនួន ១១១០​គ្រាប់​) និង​នៅ​ថ្ងៃទី​៣ (២៣ វិច្ឆិកា​) បាញ់​កាំជ្រួច​ចំនួន​២៧៦០​គ្រាប់ (​កាំជ្រួច​ជំ​ចំនួន ៨០០​គ្រាប់ , កណ្តាល​ចំនួន ១២០០​គ្រាប់ និង​តូច​ចំនួន ៧៦០​គ្រាប់​)៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម