អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ត្រៀម​ធ្វើ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩

1070
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង​សម្រាប់​ត្រៀម​ធ្វើ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩ (​កម្ពុជា​-​ចិន​) នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេ​ជោ​សែន​ជ័យ ជុំ​គិរី ស្ថិតនៅក្នុង​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៧០ ព្រមទាំង​ឧត្ដមសេនីយ៍ ជា​តំណាង​អង្គភាព​ចំណុះ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ជាច្រើនរូប​ទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម