បុរស​ម្នាក់​ដើរ​ឆ្លង​ផ្លូវត្រូវ​ម៉ូតូ​បុក​ស្លាប់​ភ្លាម​នៅ​ស្រុក​ថ្ពង

801
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: គ្រោះថ្នាក់​ចរាចរ​ដោយ​បុរស​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ ត្រូវ​ម៉ូតូ​បុក​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ហេតុការណ៍​នេះ កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០០-១០១ ស្ថិត​ក្នុងភូមិ​ត្រាញ់​វែង ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​លោក ហ៊ុន សុខ​ហុន អធិការ​ស្រុក​ថ្ពង បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ ចឺ វឿន អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​ដើរ​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង លុះ​ឆ្លង​មកដល់​ចិញ្ចើមផ្លូវ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ស៊ូ​មើ​អិ​ច ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1HG 4569 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បើកបរ​ក្នុងទិសដៅ​ពី​កើត ទៅ​លិច​ក្នុង​ល្បឿន​លឿន​រួច​ជ្រុល​ទៅបុក​បុរស​ខាងលើ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​ក្រោយពី​កើតហេតុ​អ្នកបើក​ម៉ូតូ​បាន រត់គេចខ្លួន​បាត់​។ ចំណែក​សព​កម្លាំង​ជំនាញ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ចំពោះ​ម៉ូតូ​ជំនាញ​បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម