នាង​ខា​ធី ភើ​រី យកឈ្នះ​ទាំង​ប្រផុតប្រផើយ​លើ​នាង​ថា​យ​ល័​រ ស្វី​ហ្វ ក្នុងនាម​ជា​តារាចម្រៀង​ស្រី​មាន​ប្រាក់ចំណូល​ខ្ពស់បំផុត​ក្នុង​វិស័យ​ចម្រៀង​

1273
ចែករម្លែក

​នាង ខា​ធី ភើ​រី បាន​ឈរលើ​កំពូល​តារាង​ឆ្នាំ ២០១៨ ក្រោយពី​បាន​យកឈ្នះ​លើ​អតីត​គូប្រជែង នាង​ថា​យ​ល័​រ ស្វី​ហ្វ ក្នុងនាម​ជា​តារាចម្រៀង​ស្រី​ដែល​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់បំផុត​ក្នុង​វិស័យ​ចម្រៀង​ប្រចាំឆ្នាំ​។​

​យោងតាម​បញ្ជី​របស់​ទស្សនា​វ​ដ្តី Forbes ដែល​គ្របដណ្តប់​លើ​ប្រាក់ចំណូល​មុន​បង់ពន្ធ​ចាប់ពី​ខែមិថុនា​ឆ្នាំ ២០១៧ ដល់​ខែមិថុនា​ឆ្នាំ ២០១៨ នាង​ភើ​រី​បាន​រកប្រាក់​ចំណូល​មុន​បង់ពន្ធ​បាន​ចំនួន ៨៣ លាន​ដុល្លារ​អាមេរិក ដែល​ភាគច្រើន​គឺ​បាន​ដោយសារ​ដំណើរ​ប្រគុំ​តន្ត្រី​របស់​នាង Witness: The Tour​។ តារា​រូបនេះ​បាន​សម្តែង ៨០ កម្មវិធី និង​រកចំណូលបាន ១ លាន​ដុល្លារ ក្នុង​មួយ​កម្មវិធី​។​

​លើសពីនេះ​ទៀត នាង​នៅ​អា​ចរក​ពេលទំនេរ​ដើម្បី​ធ្វើជា​គណៈកម្មាការ​ដាក់ពិន្ទុ​នៅ​កម្មវិធី American Idol ទៀត​។

​ក្នុង​ខណៈនោះ​ផងដែរ នាង​ស្វី​ហ្វ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២​ក្នុង​បញ្ជី​ដោយ​រកចំណូលបាន ៨០ លាន​ដុល្លារ​។ ចំណូល​នេះ​ភាគច្រើន​គឺ​បាន​ដោយសារតែ​ការវិល​ត្រឡប់មកវិញ​របស់​នាង​នៅក្នុង​បណ្តាញ​សង្គម​ជាមួយនឹង​ការលក់​អាល់​ប៊ុ​ម Reputation របស់​នាង​។ អាល់​ប៊ុ​ម​ថ្មី​នេះ​លក់បាន​ប្រហែល ២ លាន​បន្ទះ​នៅ​ទូទាំង​ពិភពលោក​គ្រាន់តែ​ក្នុង​សប្តាហ៍​ដំបូង​នៃ​ការ​ដាក់លក់​៕ ដោយ៖ កញ្ញាដាលីស

នាង ខា​ធី ភើ​រី រកចំណូលបាន ៨៣ លាន​ដុល្លារ ឡើងមក​លេខ​១ នៅ​ពីលើ​នាង​ថា​យ​ល័​រ ស្វី​ស

ទីតាំងផ្សាយពាណិជ្ជកម្ម