តារា​បូលីវូដ​ជើងចាស់ លោក​អា​ឡុ​ក ណាត ត្រូវបាន​ប្តឹង​ពីបទ​រំលោភ​តារា​ស្រី​កាលពី ១៩ ឆ្នាំមុន​

1244
ចែករម្លែក

ប៉ូលិស​ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២១​វិច្ឆិកា​ថា ពួកគេ​បាន​ចុះបញ្ជី​ករណី​ចាប់រំលោភ​ប្រឆាំងនឹង​តារាភាពយន្ត​បូលីវូដ​ឈ្មោះ អា​ឡុ​ក ណាត ដែលជា​ការវិវឌ្ឍ​ដ៏​កម្រ​មួយ​នៅក្នុង​ចលនា #MeToo នៅ​ឥណ្ឌា ជាមួយ​ការចោទប្រកាន់​តិចតួច​ណាស់​ត្រូវបាន​ស៊ើបអង្កេត​ដោយ​អាជ្ញាធរ​។​

​លោកស្រី វីន​តា ណាន់​ដា ជា​អ្នកនិពន្ធ​និង​ផលិតករ បាន​ចោទប្រកាន់​តារា​ជើងចាស់​រូបនេះ​ពីបទ​រំលោភ​លោកស្រី​កាលពី ១៩ ឆ្នាំមុន​។​

​ស្នងការរង​លោក ផា​រ៉ាំ​ជី​ត ស៊ី​ង ដា​ហ៊ី​យ៉ា បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​កាលពី​ម្សិលមិញ (​ថ្ងៃ​អង្គារ​) លោកស្រី វីន​តា ណាន់​ដា បាន​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​អូ​ស៊ី​វ៉ា​រ៉ា (​នៅ​ទីក្រុង​បុ​ម​បៃ​) ហើយ​បានដាក់​ពាក្យ​ប្តឹង​លោក​អា​ឡុ​ក ណាត​។ ការស៊ើបអង្កេត​ត្រូវបាន​ធ្វើឡើង ហើយ FIR (​របាយការណ៍​ព័ត៌មាន​បឋម​) ត្រូវ​បានដាក់​ប្តឹង​នៅក្រោម​មាត្រា​ទី ៣៧៦ នៃ​ច្បាប់ IPC (​ក្រមព្រហ្មទណ្ឌ​របស់​ឥណ្ឌា​)”​។

​នៅក្នុង​ការ​បង្ហោះ​មួយ​លើ​ហ្វេ​ស​ប៊ុ​ក ដែល​បានចេញ​ផ្សាយ​កាលពី​ខែ​មុន លោកស្រី​ណាន់​ដា​បាន​និយាយថា លោកស្រី​ត្រូវបាន “​ធ្វើបាប​និង​រំលោភ​គ្មាន​ទីបញ្ចប់​” ដោយ​តារា​ល្បី​មួយរូប​។​

​លោកស្រី​មិនបាន​បញ្ចេញ​ឈ្មោះ​គាត់​ដោយផ្ទាល់​ទេ​ប៉ុន្តែ​បានបង្ហាញ​តម្រុយ​គ្រប់គ្រាន់​ដែល​នាំ​អ្នកផ្សេង​នៅក្នុង​ឧស្សាហកម្ម​ភាពយន្ត​ឥណ្ឌា​ស្គាល់​អត្តសញ្ញាណ​របស់គាត់​យ៉ាង​លឿន​តាមរយៈ Twitter ។​

​លោកណាត​អាយុ ៦២ ឆ្នាំ​បាន​បដិសេធ​ការចោទប្រកាន់​នេះ ហើយ​បាន​ប្តឹង​លោកស្រី​ណាន់​ដា​ពីបទ​បរិហារកេរ្តិ៍​។​

​លោកស្រី​ណាន់​ដា​គឺជា​អ្នក​ចុងក្រោយ​គេ​បង្អស់​ក្នុងចំណោម​ស្ត្រី​ជាច្រើន​នៅក្នុង​ប្រទេស​ឥណ្ឌា​ដែល​ចេញមុខ​បកស្រាយ​នូវ​រឿងរ៉ាវ​នៃ​ការចាប់រំលោភ​និង​ការយាយី​នៅក្នុង​ដៃ​របស់​មនុស្ស​ល្បី​លេចធ្លោ​។​

​គាត់​ក៏បាន​ស្នើឱ្យ​លោកស្រី​ណាន់​ដា​សុំទោស​គាត់​ជា​លាយលក្ខណ៍អក្សរ និង​សង​សំណង​ខូចខាត​ដល់​លោក​ក្នុង​ទឹកប្រាក់​ចំនួន​១​រូពី​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

លោក អា​ឡុ​ក ណាត

ទីតាំងផ្សាយពាណិជ្ជកម្ម