យន្តហោះ​ជាប់​ហ្គែ​រ នៅពេល​វា​ចុះចត​នៅ​ប្រទេស​បូ​លី​វី ប៉ុន្តែ​មិនមាន​អ្នករងរបួស

2232
ចែករម្លែក

យន្តហោះBoeing 737 មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ប៉េរូPeruvian Airlines បានជាប់គាំងឧបករណ៍គ្រប់គ្រងល្បឿនចុះចត(ហ្គែរ)នៅពេលវាបានមកដល់អាកាសយាន្តដ្ឋានមួយនៅប្រទេសបូលីវី ដោយនាំឱ្យបិទផ្លូវយន្តហោះអស់រយៈពេលជាង១០ម៉ោង ។ ក្រុមមន្ត្រីបាននិយាយថាមិនមាននរណាម្នាក់ក្នុងចំណោមអ្នកដំណើរចំនួន១២២នាក់ ឬសមាជិកក្រុមអាកាសយានិក៥នាក់មិនបានរងរបួសនោះទេ។

ក្រុមមន្រ្តីបាននិយាយថា ពួកគេមិនអាចរុញឬទាញយន្តហោះនោះចេញពីផ្លូវយន្តហោះ ដោយនាំឱបិទការហោះហើរអស់រយៈពេល១០ម៉ោង ដែលបានបណ្តាលឱ្យពន្យារពេលហោះហើរនៃជើងយន្តហោះផេ្សងៗជាច្រើន ដែលហោះមកនិងចេញពីអាកាសយានដ្ឋានក្រុងEl Alto ប្រទេសបូលីវីនេះ កាលពីថ្ងៃព្រហស្បតិ៍។យន្តហោះនេះ បានមកដល់ពីទីក្រុងCuzco ប្រទេសប៉េរូ។

ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាមូលហេតុនៃឧបទ្ទវហេតុនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕ដោយ៖សុខា/sn

យន្តហោះប៉េរូ មួយគ្រឿង មកដល់ពីទីក្រុងCuzco ប្រទេសប៉េរូ រាំងផ្លូវយន្តហោះ បន្ទាប់ពីវាមានបញ្ហាឧបករណ៍គ្រប់គ្រងល្បឿនចុះចត កាលពីថ្ងៃព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម