Juventus ត្រៀម​កញ្ចប់​ទឹកប្រាក់ ១០,៤ លាន​ផោន​ក្នុង​មួយឆ្នាំ​សម្រាប់ អ៊ែ​រិ​ន រ៉ា​ម​ស៊ី​

1138
ចែករម្លែក

ក្លឹប Juventus ត្រៀម​កិច្ចសន្យា​ដែលមាន​ទឹកប្រាក់ ១០,៤​លាន​ផោន​ក្នុង​មួយឆ្នាំ ខណៈពេល​ពួកគេ​គ្រោង​ដាក់សំណើ​ផ្ទេរ​ខ្សែបម្រើ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey) ។​
​ ​
​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​នឹង​ចាក​ចេញពី​ពហុកីឡាដ្ឋាន Emirates Stadium បន្ទាប់ពី​ឈាន ចូល​រយៈពេល​១០​ឆ្នាំ​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​ស្របពេល​មាន​ក្លឹប​ធំៗ​ជាច្រើន​ចង់បាន ដោយ​ឥត​តម្លៃ​ខ្លួន​។​
​ ​
​ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich គឺជា​ក្លឹប​មានប្រៀប​មួយ​ក្នុងការ​ចុះកិច្ចសន្យា​ផ្ទេរ រ៉ា​ម​ស៊ី ប៉ុន្តែ​ក្លឹប Juventus បាន​ត្រៀម​កិច្ចសន្យា​ដ៏​ល្អ​មួយ ដើម្បី​ព្យាយាម​អូសទាញ​កីឡាករ សញ្ជាតិ​វ៉េ​ល​រូបនេះ​មកកាន់​ទឹកដី​អ៊ីតាលី​។​
​ ​
​រ៉ា​ម​ស៊ី នឹង​ទទួលបាន​ប្រាក់​ឈ្នួល​១០,៤​លាន​ផោន​ក្នុង​មួយឆ្នាំ ប្រសិនបើ​សម្រេច​កិច្ចព្រមព្រៀង មកលេង​នៅ​ទីក្រុង​ទូ​រិ​ន​។ បច្ចុប្បន្ន រ៉ា​ម​ស៊ី រកបាន​១១០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​នៅ​ក្លឹប Arsenal ។​
​ ​
​ខ្សែបម្រើ​រូបនេះ​អាច​នឹង​ទាមទារ​ប្រាក់​ឈ្នួល​២០០.០០០​ផោន​ក្នុង​មួ​យស ប្តា​ហ៍​។ រ៉ា​ម​ស៊ី ចង់​ចាកចេញ​ទៅលេង​ក្លឹប​ធំៗ​ផ្សេងទៀត​នៅ​បរទេស​និង​ចង់បាន​បទពិសោធ​ច្រើន​ដូចជា​មិត្ត​រួម​ជាតិ ហ្គា​រ៉េត បេ​ល (Gareth Bale) ដែល​កំពុង​រីករាយ​ជាមួយ​ក្លឹប Real Madrid ។​
​ ​
​ក្លឹប Juventus ធ្លាប់​លើក​ពាន​ជើងឯក​ក្របខណ្ឌ Serie A ៧​លើក​ហើយ​ពួកគេ​បាន​ផ្ទេរ កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) នៅ​រដូវក្តៅ ខណៈ​ពួកគេ​ស្វះស្វែង បន្ថែម​ពាន​ជើងឯក​អឺរ៉ុប Europena Cup ជា​លើក​ទី​បី​។​
​ ​
​ចំណែក​ក្លឹប Roma ក៏​អន្ទះសា​ចង់បាន រ៉ា​ម​ស៊ី ដែល​ការចរចា​កិច្ចសន្យា​ថ្មី​ត្រូវបាន​ដកចេញ វិញ​ដោយ​ក្លឹប Arsenal កាលពី​ខែកញ្ញា ប៉ុន្តែ​ពួកគេ​មិនអាច​ប្រជែង​ជាមួយ​កញ្ចប់​ទឹកប្រាក់ ដែល​ក្លឹប Juventus ផ្តល់​ឲ្យ​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey)

ទីតាំងផ្សាយពាណិជ្ជកម្ម