ក្លឹប AC Milan កំពុង​ចរចា​ជាមួយ​ភ្នាក់ងារ​របស់ សេស ហ្វា​ប្រេ​ស​ហ្គាស ដើម្បី​ស្វែងរក លទ្ធភាព​ផ្ទេរ​

1085
ចែករម្លែក

​តាម​ព័ត៌មាន​ថា ក្លឹប AC Milan កំពុងតែ​ចរចា​ជាមួយ​ភ្នាក់ងារ​របស់​កីឡាករ សេស ហ្វា​ប្រេ​ហ្គាស (Cesc Fabregas) ខណៈពេល​ពួកគេ​ត្រៀមខ្លួន​ដាក់សំណើ​សម្រាប់​ខ្សែបម្រើ អេ​ស្ប៉ា​ញ​រូបនេះ​។​
​ ​
​ហ្វា​ប្រេ​ស​ហ្គាស មិនសូវ​មានឱកាស​ប​ង្ហា​ញ​មុខជា​មួយក្រុម​ជម្រើស​ឆេ​ល​ស៊ី​ទេ​ហើយ​ទើបនឹង បានបង្ហាញ​មុខ​៣​លើក​ប៉ុណ្ណោះ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ ក្នុងឋានៈ​ជា កីឡាករ​បម្រុង​។​
​ ​
​ហ្វា​ប្រេ​ហ្គាស នឹង​ចប់​កិច្ចសន្យា​នៅ​រដូវក្តៅ​នេះ​ស្របពេល​ក្លឹប​ឆេ​ល​ស៊ី​ទំនងជា​បើក​ច្រក​សម្រាប់ ការចាកចេញ​ពី​ពហុកីឡាដ្ឋាន Stamford Bridge ។​
​ ​
​នៅពេលនេះ ក្លឹប AC Milan កំពុង​ព្យាយាម​អូសទាញ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​មកកាន់ ក្របខណ្ឌ Serie A នៅពេល​កិច្ចសន្យា​បច្ចុប្បន្ន​ផុតកំណត់​។​
​ ​
​លោក ឡេ​អូ​ណា​ដូ (Leonardo) គ្រូបង្វឹក​ក្លឹប AC Milan កោតសរសើរ​កីឡាករ ហ្វា​ប្រេ​ហ្គាស យូរ​មកហើយ​។ លោក​បាន​ទាក់ទង​ភ្នាក់ងារ​របស់​កីឡាករ​អេ ស្ប៉ា​ញ​រូបនេះ ដើម្បី​ស្វែងរក​លទ្ធភាព​ផ្ទេរ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ សេស ហ្វា​ប្រេ​ហ្គាស (Cesc Fabregas)

ទីតាំងផ្សាយពាណិជ្ជកម្ម