ភោជនីយដ្ឋាន​ក្រោម​ទឹកធំ​បំផុត​ក្នុង​លោក​ត្រូវ​ភ្ញៀវ​កក់​ពេញៗ​ដល់​ឆ្នាំក្រោយ ខណៈ​សាងសង់​ជិត​រួច​

1406
ចែករម្លែក

​ភោជនីយដ្ឋាន​ក្រោម​ទឹកធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ត្រូវបាន​ភ្ញៀវ​កក់​ពេញៗ​រហូតដល់​រដូវក្តៅ ឆ្នាំក្រោយ​គួរឱ្យភ្ញាក់ផ្អើល ខណៈដំណើរ​ការសាងសង់​ទើបតែ​ជិត​រួចរាល់​ជា​ស្ថាពរ​។

​ដោយ​ដាក់ឈ្មោះថា “​អាន់​ដឺ​” (Under) ភោជនីយដ្ឋាន​ដែលមាន​ទីតាំងនៅ​ភូមិ​មាត់​ឆ្នេរ​បាលី (Baly) ស្ថិតនៅ​ចុង​ភាគខាងត្បូង​នៃ​ប្រទេស​ន័​រ​វែ​ស​នេះ​នឹង​បើកសម្ពោធ​នៅ​រដូវ​ផ្កា​រីក ឆ្នាំ​២០១៩​។

​វា​ជា​ភោជនីយដ្ឋាន​ក្រោម​ទឹក​ដំបូងបង្អស់​នៅ​ទ្វីបអឺរ៉ុប​។ វា​មាន​បង្អួច​ថ្លា​ឆ្លុះ​កម្រាស់ ០,៩២ សង់ទីម៉ែត្រ ទំហំ ១១ ម៉ែត្រ​ដែល​ភ្ញៀវ​អាច​គយគន់​ទេសភាព​ដ៏​ស្រស់ស្អាត​នៃ​ពិភព​បាតសមុទ្រ​។ វា​មាន​កម្ពស់ ៤ ម៉ែត្រ និង​ប្រវែង ៣១ ម៉ែត្រ​អាច​ទទួលភ្ញៀវ​បាន​ចន្លោះ​ពី ៨០ នាក់​ទៅ ១០០ នាក់​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម