អាមេរិក​ជំរុញ​ឱ្យ​ប្រទេស​សម្ព័ន្ធមិត្ត​កុំ​ប្រើ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​របស់​ក្រុមហ៊ុន​ចិន Huawei ព្រោះ​ខ្លាច​បង្កប់​ឧបករណ៍​លប​ធ្វើ​ចារកម្ម​

1401
ចែករម្លែក

​កាសែត Wall Street Journal (WSJ) បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​វិច្ឆិកា​ថា រដ្ឋាភិបាល​អាមេរិក​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ី​ន​ធឺ​ណេ​ត និង Wireless នៅក្នុង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​ឱ្យ​ចៀសវាង​ឧបករណ៍​ទូរគមនាគមន៍​ពី​ក្រុមហ៊ុន Huawei Technologies របស់​ចិន​។​

​ក្រុមមន្ត្រី​អាមេរិក​បាន​ទាក់ទង​ទៅ​សម​ភាគី​រដ្ឋាភិបាល​នានា​និង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍រ​បស់​ពួកគេ​នៅក្នុង​ប្រទេស​ជា​មិត្ត កន្លែង​ដែល​ឧបករណ៍​អេឡិចត្រូនិក​របស់ Huawei ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​រួចទៅហើយ​នោះ នូវ​អ្វីដែល​ពួកគេ​មើលឃើញថា​ជា​ហានិភ័យ​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​កាសែត WSJ ដែល​បានលើកឡើង​ពីស​ម្តី​របស់​មនុស្ស​មិន​បញ្ចេញ​ឈ្មោះ​ដែល​ដឹង​ពី​ស្ថានភាព​នេះ​។​

​ក្រុមហ៊ុន Huawei បាន​ស្ថិតនៅក្រោម​ការពិនិត្យ​ពិច័យ​នៅ​សហរដ្ឋអាមេរិក​នាពេល​ថ្មីៗ​នេះ​។​

​ពួក​មេដឹកនាំ​ទីភ្នាក់ងារ​ស៊ើបអង្កេត​និង​អ្នកផ្សេង​ទៀត​បាន​និយាយថា ពួកគេ​មានការ​ព្រួយបារម្ភ​ថា ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន​ចិន​ផ្សេងទៀត​អាច​នឹង​ជាប់​កាតព្វកិច្ច​ជាមួយ​រដ្ឋាភិបាល​ចិន​ឬ​គណបក្ស​កុម្មុយនីស្ត​កាន់អំណាច ដោយ​បង្កើន​ហានិភ័យ​នៃ​ការ​លប​ធ្វើ​ចារកម្ម​។​

​កាសែត WSJ បាន​រាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ពិចារណា​លើ​ការបង្កើន​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ​ទូរគមនាគមន៍​នៅក្នុង​បណ្តា​ប្រទេស​ណា​ដែល​ឈប់​ប្រើ​ឧបករណ៍​ដែល​ផលិត​ដោយ​ចិន​។​

​សេចក្តីរាយការណ៍​រប​ស់កា​សែត​ដដែល​បាន​បន្ថែមថា​ក្តីបារម្ភ​មួយ​របស់​រដ្ឋាភិបាល​អាមេរិក​គឺ​ផ្អែកទៅលើ​ការប្រើប្រាស់​ឧបករណ៍​ទូរគមនាគមន៍​របស់​ចិន​នៅក្នុង​បណ្តា​ប្រទេស​ដែលមាន​មូលដ្ឋាន​យោធា​អាមេរិក​ដូចជា​អាល្លឺម៉ង់ អ៊ីតាលី និង​ជប៉ុន​៕ ដោយ៖ កញ្ញាដាលីស

អាមេរិក​កំពុង​ពិចារណា​លើ​ការបង្កើន​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ​ទូរគមនាគមន៍​នៅក្នុង​បណ្តា​ប្រទេស​ណា​ដែល​ឈប់​ប្រើ​ឧបករណ៍​ចិន

ទីតាំងផ្សាយពាណិជ្ជកម្ម