ចង់ឱ្យ​សម្រស់​ស្អាត​នារី​គួរតែ​ថែរក្សា​ស្បូន​ឱ្យបាន​ល្អ​

1799
ចែករម្លែក

ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក ពី​របៀប​ក្នុងការ​ថែរក្សា​ស្បូន​អ្នក​ឱ្យ​ល្អ​ទើប​អាច​រក្សា​ស្បែក អ្នក​បាន​ស្អាត​។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
​អ្នក​គួរតែ​ចាប់ផ្តើម​ផ្លាស់ប្តូរ ពីរ​បប​អាហារ​របស់​អ្នក ដោយ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​។ ជាពិសេស អ្នក​គួរតែ​ញ៉ាំ​ពពួក​ផលិតផល​ដែល​ធ្វើ ពី​សណ្តែក​និង​ទឹកដោះគោ​។ ម្យ៉ាង ទៀត អ្នក​គួរតែ​ឈប់​ជក់បារី និង​ញ៉ាំ​ស្រា ហើយ​ញ៉ាំ​អាហារ​ឱ្យ​ទៀងពេល​ទើប​អាច​រក្សា​ស្បូន បានល្អ ហើយ​ការពារ សម្រស់​បាន​ស្អាត​ទៀតផង​។​
​ ​
​នៅពេលដែល​អ្នក​មករ​ដូ​វ ហើយ​ឈឺពោះ អ្នក​មិនគួរ​ញ៉ាំ​ថ្នាំ​បំបាត់ ការឈឺ​ចុកចាប់​ទេ ព្រោះ​វា​អាចធ្វើឱ្យ ប៉ះពាល់​ដល់​ស្បូន​អ្នកខ្លាំង​ណាស់​។ ដូច នេះ​ប្រសិនជា​មិន​ឈឺធ្ងន់ធ្ងរ អ្នក​គួរតែ ចៀស​កុំ​ញ៉ាំ​ឱ្យសោះ​។​
​ ​
​ប្រសិនជា​អ្នក​មិន​ចង់​មានកូន អ្នក​គួរតែ​ពន្យារកំណើត​ឱ្យបាន​ត្រឹមត្រូវ​ទើប​មិន​ធ្វើឱ្យប៉ះពាល់ ដល់​ស្បូន​អ្នក​។ នៅពេលដែល​ស្បូន​មាន​សុខ​ភាពល្អ នោះ​សម្រស់​អ្នកនឹង​ស្អាត​ខ្លាំង​។​
​ ​
​ក្រោយ​ពេលដែល​អ្នក​សម្រាល កូន​រួច អ្នក​គួរតែ​ឱ្យ​កូន​បៅដោះ​របស់​អ្នក​ទើប​អាច​ថែរក្សា ស្បូន​អ្នក​បានល្អ​។ ជាពិសេស​អ្នក​នឹងមាន​សម្រស់​ស្អាត​ថែមទាំង​អាច​ចៀស​ពី ជំងឺមហារីក​សុដន់​ផងដែរ ។​
​ ​
​អ្នក​គួរតែ​ឃ្លាត​ឱ្យ​ឆ្ងាយ​ពី ទូរស័ព្ទ ដោយ​មិនគួរ​មើល​ច្រើន​ទេ ព្រោះ​ពន្លឺ​ទាំងនោះ​អាចធ្វើឱ្យ ស្បែក​អ្នក ប្រែជា​ងងឹត ។ ដូចនេះ បើ​អ្នក​ចង់បាន ស្បែក​ស្អាត អ្នក​គួរតែ​ប្រើ​វិធី​ទាំងនេះ ដើម្បី​ជំនួយ​ដល់​ស្បែក​អ្នក ៕ ដោយ​: health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម