ចិន​ថា​កិច្ចចរចា​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​ត្រូវ​ស្មើភាព​និង​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​

1008
ចែករម្លែក

អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាង ស៊ូវិន​ បាននិយាយនៅថ្ងៃសុក្រទី២៣ខែវិច្ឆិកា ថាកិច្ចចរចាពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិកនិងចិនត្រូវមានភាពស្មើគ្នានិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយបន្ថែមថា​​​លោកសង្ឃឹមថាប្រទេសទាំង២អាចស្វែងរកវិធីដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និង ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវបានរំពឹងថានឹងធ្វើជំនួបពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលG20នៅទីក្រុងប៊ុយណូស៊ែប្រទេសអាហ្សង់ទីននៅសប្តាហ៍ក្រោយនេះ ខណៈដែលទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏ធំ២នៅលើពិភពលោកនេះ គឺកាន់តែអាក្រក់ឡើង។

លោក វ៉ាង ស៊ូវិន​ បាននិយាយនៅសន្នីសីទកាសែតនៅទីក្រុងប៉េកាំងថា លោកសង្ឃឹមថាភាគីទាំង២អាចផ្លាស់ប្តូរទិសដៅដូចគ្នានិងស្វែងរកវិធីដើម្បីដោះស្រាយបញ្ហារបស់ពួកគេ។ លោក​បានបន្ថែមថា ក្រុមមន្ត្រីមកពីប្រទេសទាំង២មានទំនាក់ទំនងជិតស្និទ្ធ ក្រោមការណែនាំពីក្រុមមេដឹកនាំរបស់ពួកគេ។

រដ្ឋាភិបាលវ៉ាស៊ីនតោនចង់ឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង គោរពច្បាប់នាំទំនិញចេញចូលទីផ្សារកាន់តែល្អប្រសើរឡើងនិងការការពារកម្មសិទ្ធិបញ្ញាសម្រាប់ក្រុមហ៊ុនអាមេរិក កាត់បន្ថយឧបត្ថម្ភធនឧស្សាហកម្ម និងកាត់បន្ថយគម្លាតពាណិជ្ជកម្ម៣៧៥ ពាន់លានដុល្លារ។

លោក ដូណាល់ ត្រាំ បានដាក់ពន្ធលើការនាំចូលរបស់ចិនចំនួន២៥០ពាន់លានដុល្លារដើម្បីបង្ខំឱ្យមានសម្បទាន៕ដោយៈសុខា/sn

លោក វ៉ាង ស៊ូវិន​ និយាយនៅសន្នីសីទកាសែតនៅទីក្រុងប៉េកាំងថា លោកសង្ឃឹមថាភាគីទាំង២អាចផ្លាស់ប្តូរទិសដៅដូចគ្នានិងស្វែងរកវិធីដើម្បីដោះស្រាយបញ្ហារបស់ពួកគេ

ទីតាំងផ្សាយពាណិជ្ជកម្ម