​រថយន្តក្រុង​បុក​ម៉ូតូ​ស្លាប់​ក្មេងស្រី​៣​នាក់​នៅ​ក្រុង​សៀមរាប​

1099
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​គួរឱ្យរ​ន្ទ​ត់​មិន​នឹកស្មាន​ដល់​តែមួយ​ប៉ព្រិចភ្នែក​បងប្អូន​ស្រី​២​នាក់​ដែលមាន​អាយុ​ត្រឹមតែ​១៤​ឆ្នាំ​និង​ក្មួយ​ស្រី​អាយុ​ជាង​១​ខួប​ម្នាក់ ត្រូវបាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ។​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ប្រភេទ​៤៥​កៅអី និង​ម៉ូតូ​ម៉ាក​ស្កុប​ពី​ដែល​ជិះ​ឌុប​គ្នា​៣​នាក់ ដែល​បើកបរ​ស្រប​ទិស​គ្នា​។​ក្រោយពី​កើតហេតុ​តៃកុង​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​បន្សល់​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរឱ្យរ​ន្ទ​ត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី ថ្ងៃទី​២២ វិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង ក្នុងភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​សៀមរាប បាន​និយាយថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ប្រភេទ​៤៥​កៅអី ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A ៩៨១៦​ដែល​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើកបរ​ពី​ទិស​កើ​តទៅ​ទិស​លិច ពោលគឺ​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ក្រហម ដែល​ជិះ​ឌុប​គ្នា​ចំនួន​៣​នាក់​ទៅ​មើល​គេ​អុំទូក​នៅតាម​មាត់​ស្ទឹង​សៀមរាប​។​

​សមត្ថកិច្ច​បាន​បន្តថា លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​រថយន្តក្រុង​នោះបាន​បុក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​យ៉ាង​អាណោច​អាធ​ម​បំផុត​។​ក្រោយពី កើតហេតុ​តៃកុង​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​បន្សល់​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ស្លាប់​ទាំង​៣​នាក់​គឺមាន​ទី​១ ឈ្មោះ ធី សុខ ឡេង ភេទ​ស្រី អាយុ ១២​ឆ្នាំ ,​ទី​២ ឈ្មោះ ធី សុខ​ម៉េង ភេទ​ស្រី អាយុ​១៤​ឆ្នាំ (​អ្នក​ទាំង​២​គឺជា​បងប្អូន​បង្កើត​នឹង​គ្នា​)​។​ទី​៣ ឈ្មោះ សន ជី​ង​លី ភេទ​ស្រី អាយុ​១​ខួប​៣​ខែ (​ជា​ក្មួយ​)​។​អ្នក​ទាំង​៣​មាន​ទីលំនៅ នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

បច្ចុប្បន្ន សាកសព ក្មេងស្រី រងគ្រោះ ទាំង​៣ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ប្រគល់ជូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

​រីឯ​រថយន្ត​បង្ករ និង​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​វា​ស់វែង​រួច ហើយ​ហៅ​រថយន្ត ស្ទួ​ច យកទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕S/

​រថយន្តក្រុង​បុក​ម៉ូតូ​ស្លាប់​ក្មេងស្រី​៣​នាក់​នៅ​ក្រុង​សៀមរាប​

ទីតាំងផ្សាយពាណិជ្ជកម្ម