​ឃាត់​ជនសង្ស័យ​៨​នាក់​ករណី​ឆក់​ទូរស័ព្ទដៃ​ក្នុងអំឡុង​បុណ្យអុំទូក​

865
ចែករម្លែក

​ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ​ជនសង្ស័យ​ប្រើប្រាស់ និង​រក្សាទុក​គ្រឿងញៀន​១​ក្រុម​ចំនួន​៨​នាក់ បាន​ជិះ​ម៉ូតូ​មក ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​ក្នុង​ហោ​ប៉ាវ​របស់​ជនរងគ្រោះ​តាម​ដងផ្លូវ​សាធារណៈ ។​ប៉ុន្តែ​ជា​លទ្ធផល​ត្រូវ​ជាប់​ខ្នោះ​ទាំងអស់ របស់​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ កាលពី​ម៉ោងជាង​៨ រហូតដល់​វេលា​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ប្រតិបត្តិការ​ខាងលើនេះ គឺ​បាន​អនុវត្ត​ឡើង​ក្រោម​ការស៊ើបអង្កេត​ភ្លាមៗ នៅក្នុង​២​គោលដៅ និង​២​ករណី​ផ្សេងគ្នា នៅត្រង់ចំណុច​ផ្ទះសំណាក់​បឹង​លាភ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​ក្រុមទី​៨ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ និង​មួយ​ទីតាំង​ទៀត ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ក្រុមទី​៤ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឬ​ស្សី​កែវ ។​

​ជនសង្ស័យ​ទាំង​៨​នាក់​១ ឈ្មោះ ថុ​ន បុរី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។ ទី​២៖ ឈ្មោះ និ​ត ចន្ថា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទី​៣៖ ឈ្មោះ ផេង ដា​រ៉ាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៤៖ ឈ្មោះ គក់ រតនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​បក្ខពួក​។ ទី​៥៖ ឈ្មោះ រ៉​ន រុំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។​ទី​៦៖ ឈ្មោះ ហម បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។ រីឯ​ជនរងគ្រោះ​ឈ្មោះ សុខ ភារ​ម្យ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។​

​ចំណែក​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​វិញ​បន្ទាប់ពី​បង្ក្រាប​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ជា​ចោរឆក់​ទូរស័ព្ទ​មួយក្រុម​ចំនួន​៦​នាក់ និង​២​នាក់​ផ្សេងទៀត រក្សាទុក​ថ្នាំញៀន ក្នុង​២​គោលដៅ និង​២​ករណី​ផ្សេងគ្នា រួមជាមួយ​វត្ថុតាង​ពាក់ព័ន្ធ​ទាំងឡាយ ដែល​ដកហូត​បាន​ពី​សកម្មភាព បាន​។​ជន​ទាំងនោះ​កំពុងស្ថិត​នៅក្រោម​ការឃុំ​ខ្លួន​សាកសួ​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ក្នុង​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕S/

​ឃាត់​ជនសង្ស័យ​៨​នាក់​ករណី​ឆក់​ទូរស័ព្ទដៃ​ក្នុងអំឡុង​បុណ្យអុំទូក​

ទីតាំងផ្សាយពាណិជ្ជកម្ម