ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​បី​ថ្ងៃ​ត្រូវបាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​

2264
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/ភ្នំពេញៈ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប​និង​សំពះ​ព្រះ​ខែ អកអំបុក រយៈពេល​បី ថ្ងៃ (​ពីថ្ងៃ​ទី​២១ ដល់ ២៣​ខែវិច្ឆិកា ឆ្នាំ​២០១៨)​បាន​បិទ​បញ្ចប់​ហើយ ក្រោម​ព្រៈ​រាជ​វត្តមាន​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​​​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពង់​បំផុត​។ យាង​និង​អ​ញ្ជើ ញ​ចូលរួម​ក្នុង​ព្រះ​រាជពិធី​នោះដែរ​មាន​វត្តមាន​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ,​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ,​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺន​សព្វ​មុខមន្ត្រី រាជវង្សានុវង្ស ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ អង្គទូត​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ​មកពី​បណ្ដា​ខេត្ត និង​រាជធានី​យ៉ាងច្រើន​កុះករ​។​

​នៅ​ថ្ងៃទី​១​បន្ទាប់បី​ការប្រកួត​ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី​១ នៅ​រាត្រី​ថ្ងៃ​ដដែល​នេះដែរ​ជាមួយនឹង​ការសម្ដែង​ព្រះទ័យ​ទុកដាក់​អបអរសាទរ​ចំពោះ​កីឡាករ កីឡាការិនី ដែល​បាន​ចូលរួម​ក្នុងការ​ប្រណាំងទូក​ថ្ងៃទី​មួយ​នេះ​មក ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ បាន​សព្វព្រះរាជហឫទ័យ ស្ដេចយាង​ប្រទាន​ភ្លើង​ទៀនជ័យ លើ​ប្រទីប​ព្រះបរមរាជវាំង ដើម្បីឱ្យ​ប្រទីប​ដែល​មកពី​ស្ថាប័ន​ចំនួន ១៥ ទៀត​ចាប់ផ្ដើម​ចេញដំណើរ​បណ្ដែត​ឡើង​តាម​ដង​ទន្លេសាប ពី​ត្បូង​ទៅ​ជើង ដែល​អមដោយ​ពិធី​បាញ់​កាំជ្រួច អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ថ្ងៃ​ទីមួយ​នេះ​ផងដែរ ។ ទន្ទឹមនឹង​នេះដែរ​នៅ​រាត្រី​ថ្ងៃទី​មួយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំ​ក៏មាន​ការសម្ដែង​សិល្បៈ និង​ការប្រគំ​តន្ត្រី​ជូន​ប្រជាពលរដ្ឋ​ទស្សនា​កម្សាន្ត​នៅតាម​ទីធ្លា​សាធារណៈ មួយចំនួនទៀត​ដែរ​។​


​ដោយឡែក​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថ្ងៃទី ២១ ខែ វិច្ឆិកា​ក៏បាន​សរសេរថា​អបអរសាទរ​និង​សប្បាយរីករាយ​ក្នុង ថ្ងៃទី ១ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ហើយ​ពិធី​ប្រណាំង​ទូកង គឺ​បានចាប់ផ្តើម​តាំងពី​ម៉ោង ១១ ព្រឹក​មកម្ល៉េះ​នៅមុខ​ព្រះបរមរាជវាំង​។ សម្ដេច​តេ​ជោ​បាន​លើកឡើងថា​នៅពេលនេះ​ធាតុអាកាស​នៅ​មាត់ទន្លេ​អំណោយផល​មេឃ​ស្រឡះ​ល្អ ហើ យ​នៅពេល​នេះដែរ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​កំពុងធ្វើដំណើ​រ​មក​ចូលរួម​ទស្សនាការ​ប្រណាំងទូក​កាន់តែ​ច្រើនឡើងៗ​ក្នុងនោះ រួមទាំង​ភ្ញៀវ​ទេសន​ចរ​បរទេស​ផងដែរ ។ នៅពេល​នេះដែរ​គឺមាន​វត្តមាន​មន្ត្រីជាន់ខ្ពស់ ដែលជា​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រាជ​រដ្ឋ​ភិ​បាល ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ យ៉ាងច្រើន​កុះករ កំពុង​រង់ចាំ​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​នឹង​យាង​ទត​ការប្រណាំង​ទូកង​ថ្ងៃ​ដំបូង នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​រសៀល​នេះ​ផងដែរ ។ ក្រៅពី​កម្មវិធី​ប្រណាំងទូក បងប្អូន​ប្រជាពលរដ្ឋ​អាច​ចូលរួម​ទស្សនា​កម្សាន្ត​ការប្រគំ​តន្ត្រី និង​ទស្សនាការ​តាំងពិព័រណ៍​និង​ទិញ​ទំនិញ​នៅតាម​ស្តង់​ជាច្រើន​ដែល​បានរៀបចំ​នៅ​កោះ​ពេជ្រ សួនច្បារ​មុខ​វត្ត​បុ​ទុម ត្រើយម្ខាង​ស្ពាន​ជ្រោយចង្វារ នាពេល​ល្ងាច​ផងដែរ​។ ក្នុងនោះ បងប្អូន​អាច​នាំ​កូនចៅ​តូចៗ​មក​កម្សាន្ត​នៅ​កន្លែង​សួន​កុមារ​កោះ​ពេជ្រ​ផងដែរ​។ សម្ដេច​តេ​ជោ​ក៏​សូម​អរគុណ​ដល់​អាជ្ញាធរ សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ដែល​បាន​យកចិត្ត​ទុក ដាក់​ខ្ពស់ ក្នុងការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ ដើម្បី​ប្រជាពលរដ្ឋ និង​ទេសចរ បរទេស​មានឱកាស​បាន​សប្បាយរីករាយ​នៅក្នុង​ពិធីបុណ្យ​អុំទូក ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​។​

​ថ្ងៃទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បាន​ប្រព្រឹត្ត​ទៅដោយ​ល្អប្រសើរ និង​មាន​អ្នកចូលរួម​ទស្សនា​ចន្លោះ​ពី ៩០ ម៉ឺន ទៅមួយ​លាន​នាក់​។ នេះ​បើ​យោង​របាយការណ៍​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ឌឿ​ន ដែលជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ការពារ​។​
​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​នៅ​ថ្ងៃទី​២​នេះ មាន​ទូក​ចូលរួម​ប្រកួត​ចំនួន​២៩៥​ទូក រួមមាន​៖ ទូក​អុំ​ចំនួន​១៦៤​ទូក ស្រី​១​ទូក​, ទូក​ចែវ​ចំនួន​៣៣​ទូក ស្រី​១​ទូក​, ទូក​អន្តរជាតិ​ចំនួន​៩៨​ទូក ស្រី​២​ទូក និង​ចំណុះ​ទូក​ចំនួន​សរុប​១៩.០១៧​នាក់ ស្រី​១៤១​នាក់​។​


​ដោយឡែក​នៅពេល​រាត្រី​ក៏មាន​ព្រះ​រាជពិធី សម្រក់​ទៀនជ័យ​ផ្សង​ប្រផ្នូល​ទឹកភ្លៀង​សម្រាប់​បណ្ដា​រាជធានី ខេត្ត​ទាំង ២៥ ដើម្បី​បួងសួង​ព្យាករណ៍​អំពី​ឧទក​:​ធា​រា ឬ​ដំណើរ​ទឹកភ្លៀង​សម្រាប់​ឆ្នាំ​ខាងមុខ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្នុង​ព្រះបរមរាជវាំង កាលពី​រាត្រី​ពេញ​បូរ​មី​ថ្ងៃ ១៥​កើត ខែ​ក​ក្តិ​ក ឆ្នាំច សំ​រឹ​ទ្ឋិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែវិច្ឆិកា ដែលជា​ថ្ងៃទី​ពីរ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ព្រះបរមរាជវាំង​។​
​ចំពោះ​លទ្ធ​ល​បានមកពី​ការ​ផ្សង​ប្រផ្នូល​សម្រក​ទៀនជ័យ​តំណាងឱ្យ​ខេត្ត​រាជធានី​ទាំង​២៥​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប្បវេណី​ពី​បរម​បុរាណ​មក ត្រូវបាន​ព្រះ​ជាយា​ធិបតី កង កេ​ន បា​គូ​ព្រះបរមរាជវាំង បានទូល​ថ្វាយ និង​ជម្រាបជូន​ថា ១- ខេត្តកណ្ដាល ដើមឆ្នាំ និង​កណ្ដាល​ឆ្នាំមាន​ភ្លៀង​ធ្លាក់​មធ្យម ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ២- ខេត្តកំពត ដើ​ឆ្នាំមាន ទឹកភ្លៀង​ធ្លាក់​តិច កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ៣- ខេត្តកំពង់ចាម ដើមឆ្នាំ និង​កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុងឆ្នាំ​មានទឹក ភ្លៀ​ធ្លាក់​ច្រើន​។ ៤- ខេត្តកំពង់ធំ ដើមឆ្នាំ និង​កណ្ដាល​ឆ្នាំ មាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុងឆ្នាំ មាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ៥- ខេត្តកំពង់ឆ្នាំង ដើមឆ្នាំ និង​កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ៦- ខេត្តកំពង់ស្ពឺ ដើមឆ្នាំ មាន​ទឹកភ្លៀង​ធ្លាក់​តិច កណ្ដាល ឆ្នាំ មាន​ទឹកភ្លៀង​ធ្លាក់​មាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ៧- ខេត្ត​កែប ដើម​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​តិច កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុងឆ្នាំ មាន ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ៨- ខេត្តកោះកុង ដើម​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​តិច កណ្ដាល​ឆ្នាំ​មានទឹក ភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ៩- ខេត្តក្រចេះ ដើម​ឆ្នាំមាន​ទឹកភ្លៀង ធ្លាក់​តិច កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ១០- ខេត្តតាកែវ ដើមឆ្នាំ និង​កណ្ដាល​ឆ្នាំ មាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់ ច្រើន​។ ១១- ខេត្តបាត់ដំបង ដើម​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម កណ្ដាល​ឆ្នាំ និង​ចុង​ឆ្នាំមាន ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ១២- ខេត្តបន្ទាយមានជ័យ ដើម​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម កណ្ដាល​ឆ្នាំ និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ១៣- ខេត្ត​ប៉ៃលិន ដើមឆ្នាំ និង​កណ្ដាល​ឆ្នាំមាន ទឹកភ្លៀង ធ្លាក់​មធ្យម ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ១៤- ខេត្តពោធិ៍សាត់ ដើមឆ្នាំ និង​កណ្ដាល ឆ្នាំ មាន​ទឹកភ្លៀង​ធ្លាក់​មធ្យម ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ១៥- ខេត្តព្រៃវែង ដើមឆ្នាំ​មានទឹក ភ្លៀង​ធ្លាក់​តិច កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ១៦- ខេត្តព្រះវិហារ ដើមឆ្នាំ និង​កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង ធ្លាក់​ច្រើន​។ ១៧- រាជធានី​ភ្នំពេញ ដើមឆ្នាំ និង​កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ១៨- ខេត្តមណ្ឌលគិរី ដើម​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម កណ្ដាល ឆ្នាំ និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ១៩- ខេត្តរតនគិរី ដើមឆ្នាំ​មាន​ភ្លៀង​ធ្លាក់​តិច កណ្ដាល ឆ្នាំ និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ២០- ខេត្តស្វាយរៀង ដើមឆ្នាំ​មានទឹក ភ្លៀង​ធ្លាក់​មធ្យម កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​តិច និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម​។ ២១- ខេត្តសៀមរាប ដើមឆ្នាំ និង​កណ្ដាល​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ២២- ខេត្តស្ទឹងត្រែង ដើម​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម កណ្ដាល​ឆ្នាំ​និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់ ច្រើន​។ ២៣- ខេត្ត​ព្រះសីហនុ ដើម​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម កណ្ដាល​ឆ្នាំ​និង​ចុងឆ្នាំ មានទឹក ភ្លៀង​ធ្លាក់​ច្រើន​។ ២៤- ខេត្តឧត្ដរមានជ័យ ដើម​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម កណ្ដាល​ឆ្នាំ និង ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។ ២៥- ខេត្ត​ត្បូងឃ្មុំ ដើម​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​មធ្យម កណ្ដាល ឆ្នាំ និង​ចុង​ឆ្នាំមាន​ទឹកភ្លៀង​ធ្លាក់​ច្រើន​។​
​គួរ​បញ្ជាក់ដែរថា​តាម​ទំនៀមទម្លាប់​ខ្មែរ​យើង​ជា​រៀងរាល់ឆ្នាំ​នៅ​រាត្រី​ថ្ងៃទី ២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បានរៀបចំ ព្រះ​រាជពិធី​សម្រក់ ទៀនជ័យ បួងសួង​ព្យាករណ៍​អំពី​ដំណើរ​ទឹកភ្លៀង ទៅតាម​លក្ខណ​:​ជំនឿ​ប្រពៃណី​ខ្មែរ ដោយ​ធ្វើការ​ទស្សន៍ទាយ តាមរយៈ​ការ​បន្តក់​ទៀន​ពី​ក្បាល​ទៅ​កន្ទុយ​នាគ​ដែលមាន​តាំងពី​បុរាណកាល​រៀងមក​ដើម្បី​ផ្សង​ចង់ដឹង​អំពី​ទឹកភ្លៀង​នា​ឆ្នាំ​ខាងមុខ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​អញ្ជើញ​ដង្ហែ​ព្រះករុណា​ព្រះអង្គ​យាង​ទត​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​បាញ់​កាំជ្រួច នា​រាត្រី​យប់​ថ្ងៃ​ចុងក្រោយ​នេះដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​តាមរយៈ ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់​សម្តេច​នៅ​ថ្ងៃទី​២៣ ខែ វិច្ឆិកា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ជួយ​សម្រួល​ច​រា ចរណ៍​និង​ថែរក្សា​សុវត្ថិភាព​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ​ដើម្បី​ឲ្យ​បងប្អូន​ជនរួមជាតិ​និង​ភ្ញៀវ​អន្តរជាតិ​ដែល​មក​កម្សាន្ត​សប្បាយ​។​

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​សូម​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​ជា ន់​ថ្នាក់​ជួយ​សម្រួល​ចរាចរណ៍​និង​ថែរក្សា​សុវត្ថិភាព​សណ្តាប់ធ្នាប់​អោយបាន​ល្អ ដើម្បី​បងប្អូន​ជនរួមជាតិ និង​ទេសចរ​អន្តរជាតិ​បាន​សប្បាយរីករាយ​នៅក្នុង​ថ្ងៃទី ៣ ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ទាំ​ង​អស់​គ្នា​» ។​

​ប្រមុខ​រដ្ឋាភិបាល​បាន​សរសេរ​ទៀតថា​«​សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនាការ​ប្រ​ណាំ ង​ទូកង​នៅ​មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង​នៅ​ថ្ងៃ​ចុងក្រោយ​នេះ​ឲ្យ​បាន​ច្រើន​កុះករ​ទាំងអស់គ្នា​»​។​
​បើតាម​លោក ប៊ូ ជុំ​សេរី អនុប្រធាន​គណៈកម្មកា​រ​បច្ចេកទេស​និង​ជា​ប្រធាន​គណៈមេប្រយោគ​ការប្រកួត​ទូក​បាន​ឲ្យ​ដឹងថា​ទូក​ដែល​បានមក​ចូលរួម​ប្រណាំង​នៅក្នុង​ឆ្នាំ ២០១៨ នេះ មាន​ចំនួន ២៩៥ ទូក ដែលមាន​ចំណុះ​ទូក​សរុប​ទាំង​បុរស​នារី​ចំនួន ១៩.០១៧​នាក់ និង កម្លាំង​ត្រៀម​បំរុង​ចំនួន ៣.៥២៥​នាក់ ។ ចំនួន​ទូក​ចូលរួម​ឆ្នាំនេះ​គឺ​ច្រើនជាង​ឆ្នាំមុន​ចំនួន​២៥​ទូក ខណដែល​ឆ្នាំ ២០១៧ មានតែ ២៧០​ទូក​។​

​ក្នុងនោះ​មាន​ទូក​អុំ​បុរស​ចំនួន ១៦៣ ទូក​, ទូក​អុំ​នារី​ចំនួន​០១​ទូក​, ទូក​ចែវ បុរស​ចំនួន​៣២​ទូក​, ទូក​ចែវ​នារី​មាន​ចំនួន​០១​ទូក​,​ទូក​អុំ​ខ្នាត​អន្តរជាតិ​បុរស​៩៦​ទូក​និង​ទូក​អុំ​ខ្នាត​អន្តរជាតិ​នារី​ចំនួន​០២​ទូក​។ ក្នុងចំណោម​ទូក​ទាំង​២៩៥​ទូក​ដែល​បានមក​ចូលរួម​ប្រកួត​នា​ឆ្នាំនេះ​មាន​ទូក​របស់​រាជធានី​ភ្នំពេញ​ចំនួន​៤៦​ទូក​,​ខេត្តកណ្ដាល ៧៣​ទូក​, កំពង់ចាម​៤០​ទូក​, ត្បូងឃ្មុំ​៩​ទូក​, កំពង់ធំ​១០​ទូក​, ព្រៃវែង​៤២​ទូក​, កំពង់ឆ្នាំង​២៩​ទូក​, ក្រចេះ​១៥​ទូក​, តាកែវ​៤​ទូក​, ខេត្តបាត់ដំបង​៤​ទូក​, ខេត្ត​ស្វាយ​រៀ​មាន​២​ទូក​, បន្ទាយមានជ័យ​១​ទូក​, ព្រះវិហារ​២​ទូក​, ខេត្ត​មណ្ឌល​គី​រី​១​ទូក​, ខេត្តស្ទឹងត្រែង​១​ទូក​, ខេត្តកំពត​១​ទូក​, ខេត្តកំពង់ស្ពឺ​៣​ទូក​, ខេត្តពោធិ៍សាត់​៣​ទូក​, ទីស្ដីការគណៈរដ្ឋមន្ត្រី​១​ទូក​, បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក​២​ទូក​, បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​១​ទូក​, កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មាន​២​ទូក​, កីឡា​នគរបាលជាតិ​១​ទូក និង វត្ត​ម​ហោ​ន​ន្ទិ​យ​នេ​ញ្ច​រា​រាម​និ​វេទ (​ហៅ​វត្ត​ព្រែក​ប្រាំង​) ចំនួន​៤​ទូក​ផងដែរ​។​
​លោក ប៊ូ ជុំ​សេរី ការប្រកួត​ទូក​ថ្ងៃ​ចុង​ក្រោយនេះ​ក៏​ដូច​ការប្រកួត​រាល់ថ្ងៃ​ដែរ​គឺ​ទូក​ទាំង ១៤៨ គូ តម្រូវ​ឲ្យ​ប្រកួត​ទាំងអស់​ឡើងវិញ​តែម្តង​ដោយ​១​ថ្ងៃ​ត្រូវ​អុំ​ប្រកួត​២​ជើង​។ លោ​កថា​ទូក​ដែល​ឈ្នះ​២​ថ្ងៃ ត្រូវ​ប្រកួត​ជាមួយ​ទូក​ឈ្នះ ២ ថ្ងៃ​ដូចគ្នា ទូក​ឈ្នះ​១​ថ្ងៃ​ត្រូវ​ប្រកួត​ជាមួយ​ទូក​ឈ្នះ​១​ថ្ងៃ​ដូចគ្នា ហើយ​ទូក​ចាញ់​ត្រូវ​ប្រកួត​ជាមួយ​ទូក​ចាញ់​ដូចគ្នា​ដែរ ។ ជាមួយគ្នានេះ​ទូក​ដែល​នឹងត្រូវ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣​ជាដើម​មិន​កំណត់​ចំនួន​នោះទេ​គឺ​អាស្រ័យ​នឹង​ចំនួន​ទូក​ដែល​ឈ្នះ​ជាក់ស្តែង​។​
​ ​ព្រះមហាក្សត្រ​ក៏បាន​យាង​ប្រទាន​ពាន​ជ័យលាភី​ជូន​កីឡាករ​ទូកង​ដែល​ទទួលបាន​ជ័យជម្នះ​ផងដែរ ដោយ​លេខ​១ ទទួលបាន​នូវ ពាន ទង ប័ណ្ណ និង ថវិកា​ចំនួន ៤០ ម៉ឺន​រៀល ។ បន្ទាប់មក​គឺ​ពី​ធី​កាត់​ព្រ័ត្រ​ចាប់កូនក្លែង​បិទ​ព្រះ​រាជពិធី​ប្រណាំងទូក​ជា​ផ្លូវការ ពិធី​បាញ់​កាំ​ច្រួក​ក៏បាន​ចាប់ផ្តើម ជាមួយ​ប្រទីប​ក៏បាន​បណ្តែត​តាម​ដង​ទន្លេសាប​។​
​ ​បើ​យោងតាម​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​បី ថ្ងៃនេះ​មាន​អ្នកចូលរួម​ទស្សនា​ព្រះ​រាជបិធី​នេះ​រហូតដល់​បី​លាន​នាក់ ៕សរន

 

ទីតាំងផ្សាយពាណិជ្ជកម្ម