អព្ភូតហេតុ​! ទារិកា​ម្នាក់​របូត​ពី​ដៃ​ម៉ែឪ​ត្រូវ​រថភ្លើង​កិន តែ​មិន​ស្លាប់​

1442
ចែករម្លែក

​ទារិកា​ជនជាតិ​ឥណ្ឌា ម្នាក់​ដែល​របូត​ពី​ដៃ​ឪពុកម្តាយ​ធ្លាក់​លើផ្លូវ​ដែក ហើយ​ចៃដន្យ​រថភ្លើង​មក ដល់​ល្មម តែ​បានគេច​ផុតពី​ស្លាប់​ដោយ គ្មាន​របួស​សូម្បី​បន្តិច​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។

​ហេតុការណ៍​ដ៏​គួរឱ្យ​ស្លុត ដែល​គេ​ថត​បាន​ដោយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែវិច្ឆិកា នេះ​បាន​កើតឡើង នៅពេល​រថភ្លើង​មួយ​ខ្សែ​រត់​កាត់​ពីលើ​ទារិកា​នៅ​រដ្ឋ​អ៊ុត​តា ប្រា​ដេ​ស ប្រទេស​ឥណ្ឌា ខាងលើនេះ ខណៈ​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​បានត្រឹមតែ​ស្រែក​ឡើង​ភ្លាត់ សំឡេង​ដោយ​ក្តី​តក់ស្លុត​។

​យោង​តា​មេច​ក្តី​រាយការណ៍​ឱ្យដឹងថា ទារិកា​អាយុ​មួយ​ខួប​នេះ​បាន​ធ្លាក់ចូល​ចន្លោះ​ផ្លូវ រថភ្លើង​ផ្នែក​ខាងក្រៅ នៅពេល​ឪពុកម្តាយ​របស់​នាង​ចុះ​ពី​រថភ្លើង​ធ្វើឱ្យ​នាង​ដេក​ផ្ញា​រលើ​គន្លង ផ្លូវដែក​។ ភ្លាមនោះ​ស្រាប់តែ​រថភ្លើង​បានមក​ដល់ រត់​ពីលើ​នាង​លាន់​សូរ​យ៉ាង​សន្ធឹក ប៉ុន្តែ​មិនបាន​ត្រូវចំ​នាង​ឡើយ​។

​គ្រាន់តែ​រថភ្លើង​បើក​ផុត​ភ្លាម បុរស​វ័យក្មេង​ម្នាក់​បាន​ស្ទុះរ​ត់ទៅ​លើក​ទារិកា​នោះ​ឡើង ហើយ​វា ពិតជា​គួរឱ្យភ្ញាក់ផ្អើល និង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែល​នាង​មិនបាន​រងរបួស​សូម្បីតែ​បន្តិច​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា បាន​ចុះផ្សាយ​ថា ឪពុកម្តាយ​របស់​ទារិកា​នេះ​បាន​របូត​ធ្លាក់​កូន​ពី​ដៃ ខណៈ​មនុស្ស​យ៉ាងច្រើន​ប្រជ្រៀត​គ្នា​ចុះ​ពី​រថភ្លើង​នៅ​ទីក្រុង ម៉ា​ធូ​រ៉ា (Mathura)​។

មន្ត្រី​ផ្លូវដែក​ឥណ្ឌា និយាយថា ការ​គេច​ផុតពី​គ្រោះថ្នាក់​ដ៏​មហា​សំណាង​នេះ ជាការ​រំឭក ដាស់តឿន​ឱ្យមាន​ការប្រុងប្រយ័ត្ន​គ្រប់ពេល​នៅលើ​រថភ្លើង​ដែលមាន​មនុស្ស​ណែន​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម