​ពលរដ្ឋ​៥​ឃុំ​ទទួលបាន​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​១២​គីឡូម៉ែត្រ​នៅ​ស្រុក​សេសា​ន​

920
ចែករម្លែក

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​ប្រជាពលរដ្ឋ​ចំនួន​៥ ឃុំ នឹង​ទទួលបាន​សមិទ្ធផល​ថ្មី ដែល​ពុំ​ធ្លាប់មាន​ពីមុនមក នោះ​គឺ​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​១២​គីឡូម៉ែត្រ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​និង​មន្ត្រី​បច្ចេកទេស​បាន​ចុះ​ពិនិត្យមើល​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ថ្មី​១​ខ្សែ​ប្រវែង​១២​គីឡូម៉ែត្រ​ដែល​កំពុង​ស្ថាបនា​ត​ភ្ជាប់​ពី​ឃុំ​ភ្លុក​ទៅកាន់​តំបន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​ក្នុង​ឃុំ​ស្រែគរ​និង​ឃុំ​តា​ឡា​ត​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​។​ពិនិត្យ​ជាក់ស្ដែង​ផ្លូវ​មួយ​ខ្សែ កំពុងតែ​ស្ថាបនា​នោះ បាន ប្រមាណ ជាង ៥០​ភាគរយ​ហើយ ។

​តាម​ការបញ្ជាក់​ពី​រដ្ឋបាល ស្រុក សេ សាន បានឱ្យដឹងថា​ផ្លូវ​មួយ​ខ្សែ​នេះ នឹង​ផ្តល់​ភាព​ងាយ ស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រែគរ និង​ឃុំ​តា​ឡា​ត បានធ្វើ​ដំណើរ​ឆ្លងកាត់ ស្រុក​សេសា​ន និង​ក្រុង​ស្ទឹងត្រែង តាម​ឃុំ និង​សង្កាត់ ចំនួន ៥​គឺ​ឃុំ​ភ្លុក ឃុំ​កំ​ភុ​ន ឃុំ​សាម​ឃួ​យ សង្កាត់​ស្រះ​ឬ​ស្សី និង​សង្កាត់​ស្ទឹងត្រែង​ក្នុង​ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង​។​ផ្លូវ​នេះ​បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​នាំយក​ទំនិញ និង​កសិផល មក​លក់ដូរ​ក្នុង​ទីផ្សារ​នៅ​ខេត្ត បាន​ឆាប់រហ័ស​។

​ក្នុងនោះ​ចំណេញ​ពេលវេលា និង​ការចំណាយ​សោរ​ហ៊ុយ​អស់​តិចតួច​បង្កើន​ជីវភាព​រស់នៅ​បាន​កាន់​តែ​ល្អ ប្រសើរ ។ ជាពិសេស​ប្រជាពលរដ្ឋ​ទៅ​ទស្សនា​តំបន់​ទេសចរ ណ៍ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ ជា​ប្រភព​កំណើនសេដ្ឋកិច្ច​មិនចេះ​រីងស្ងួត ។

ខណៈពេល​នោះ​លោក​ម៉ុម សារឿន អភិបាលខេត្ត បាន​ណែនាំ​ដល់​ក្រុម ការងារ និង​អ្នកម៉ៅការ ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​ការងារ​ឱ្យបាន​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស​ជាពិសេស​រដ្ឋបាល​ស្រុក​ត្រូវ​តាមដាន​ពិនិត្យ​និង​វាយតម្លៃ​លើ​សកម្មភាព​ការងារ អោយបាន​ច្បាស់លាស់​និង​បង្កលក្ខណៈ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដើម្បីអោយ​ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​បាន​ហើយ​មុន​រដូវ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​យើង​៕S/​

​ពលរដ្ឋ​៥​ឃុំ​ទទួលបាន​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​១២​គីឡូម៉ែត្រ​នៅ​ស្រុក​សេសា​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម