ការបោះឆ្នោត​នៅ​កោះ​តៃវ៉ាន់​បង្ហាញឱ្យឃើញ​វិបត្ដិ​សង្គម​និង​នយោបាយ​

2517
ចែករម្លែក

ប្រជាជនតៃវ៉ាន់រាប់លាននាក់ទៅបោះឆ្នោតនៅថ្ងៃសៅរ៍ទី២៤ខែវិច្ឆិកានៅក្នុងការបោះឆ្នោតដ៏សំខាន់ដែលទាក់ទងចាប់ពីបញ្ហាបែកបាក់ពីទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងប៉េកាំង រហូតទៅដល់សិទ្ធិស្រឡាញ់ភេទដូចគ្នា។

ការបោះឆ្នោតទូទាំងកោះតៃវ៉ាន់សម្រាប់ក្រុមអ្នកតំណាងនយោបាយចាប់ពីភូមិទៅដល់ថ្នាក់ក្រុងនេះគឺជាការសាកល្បងពាក់កណ្តាលអាណត្តិសម្រាប់ប្រធានាធិបតី លោកស្រី Tsai Ing-wen ខណៈដែលលោកស្រីប្រឈមមុខនឹងការរិះគន់ខ្លាំងអំពីកំណែទម្រង់ក្នុងស្រុកនិងការព្រួយបារម្ភអំពីទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយប្រទេសចិន។

ការបោះឆ្នោតនេះក៏មានការធ្វើប្រជាមតិចំនួន១០ដែលរាប់បញ្ចូលទាំងការបោះឆ្នោតគាំទ្រឬប្រឆាំងការរៀបការភេទដូចគ្នានិងការផ្លាស់ប្តូរឈ្មោះ ដែលតៃវ៉ាន់ប្រើប្រាស់ក្នុងពេលប្រកួតកីឡាក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ ដែលបានធ្វើឱ្យប្រទេសចិនខឹង។

ការធ្វើប្រជាមតិនេះ កើតឡើងខណៈដែលមានស្ថាភាពដ៏លំបាកនិងព្រួយបារម្ភបន្ថែមទៀតសម្រាប់លោកស្រីTsai Ing-wen និងគណបក្សជឿនលឿនប្រជាធិបតេយ្យ(DPP)ដែលកំពុងកាន់អំណាចនេះ ដែលកំពុងប្រឈមនឹងបញ្ហាប្រឈមធំៗនៅក្នុងសភា។

លោកស្រី Tsai Ing-wen បានរៀបចំការបោះឆ្នោតតាមមូលដ្ឋានជាមធ្យោបាយមួយដើម្បីប្រាប់ពិភពលោកថា តៃវ៉ាន់នឹងមិនឱនក្បាលចំពោះរដ្ឋាភិបាលក្រុងប៉េកាំងដែលបានបង្កើនសម្ពាធយោធានិងការទូតចាប់តាំងពី លោកស្រីបានឡើងកាន់តំណែងនៅឆ្នាំ២០១៦មក។

ប្រទេសចិនមើលឃើញដែនដីតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយមានការខឹងសម្បារខ្លាំងចំពោះការដែលថា លោកស្រីTsai Ing-wen នឹងមិនទទួលស្គាល់កោះនេះថាជាផ្នែកមួយនៃ “ប្រទេសចិន” ដោយមិនដូចទៅនឹងបុព្វការីជន លោកម៉ា យីងជឺ ដែលជាអ្នកកាន់អំណាច់មុនរបស់លោកស្រីនេះ ដោយសារតែគណបក្សKuomintang (KMT) របស់លោក មានចំណងមិត្តភាពជាមួយរដ្ឋាភិបាលក្រុងប៉េកាំង៕ដោយ៖សុខា/sn

ការបោះឆ្នោតមូលដ្ឋានទូទាំងកោះតៃវ៉ាន់គឺជាការសាកល្បងពាក់កណ្តាលអាណត្តិសម្រាប់ប្រធានាធិបតី លោកស្រី Tsai Ing-wen

ទីតាំងផ្សាយពាណិជ្ជកម្ម