គួរតែ​អាន​! ទាំងនេះ​ជា​អាហារ​ដែល អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម គួរ​ទទួលទាន​

1357
ចែករម្លែក
  • 7
    Shares

ជំងឺ​ខ្លាញ់​រុំ​ថ្លើម អាច​ត្រូវបាន​ចែកចេញជា ២ ប្រភេទ គឺ​ប្រភេទ​បង្កឡើង​ដោយ​ជាតិ​អាកុល ឬ​គ្រឿង​ស្រវឹង​ដែល​កើត ឡើង​ចំពោះ អ្នក​ដែល ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក និង​ប្រភេទ មិន​បង្កឡើង​ដោយ​ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង​ច្រើន​កើត​ចំពោះ​អ្នក​ដែល អង្គុយ​យូរៗ ពេក ក្នុង​មួយថ្ងៃៗ ឬ​អ្នក​ធាត់​ជ្រុល​។ បញ្ហា​ខ្លាញ់​រុំ​ថ្លើម គឺជា​មូលហេតុ​ចម្បង បំផុត​មួយ​នៃ​ជំងឺ ខ្សោយ​ថ្លើម ហើយ​អាច​វិវត្តន៍​ទៅជា ជំងឺ​ក្រិន​ថ្លើម ឬ​ជំងឺ​រលាក​ថ្លើម​។

ប៉ុន្តែ​មិន​ថា​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​ប្រភេទ​ណា​នោះទេ អ្នក​អាច​កែប្រែ ឬ​ទប់ស្កាត់ ស្ថានភាព​មុន នឹង​ឈានដល់ ដំណាក់កាល​ធ្ងន់ធ្ងរ​បាន ដោយ​គ្រាន់តែ​ជ្រើសរើស និង​រក្សា​ឲ្យ បាន​នូវ​របប​អាហារ​ត្រឹមត្រូវ​មួយ​។ ថា​តើ​អាហារ​ដែល​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​គួរ​ទទួល ទាន​ឲ្យ​បាន​ច្រើន​មាន​អ្វី​ខ្លះទៅ​?

១. បន្លែ​បៃតង ៖ ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​មិន​ត្រឹមតែ​ចំពោះ​ថ្លើម​ដែល​កកកុញ​ដោយ​ខ្លាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រសើរ​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​តែម្ដង​។ ជាពិសេស គឺ​បន្លែ​ផ្កា​ខាត់ណា​ខៀវ ដែលមាន​ផ្ទុក​សារធាតុ​ជួយ​ទប់ស្កាត់ និង​កាត់បន្ថយ​ការកកើតឡើង ឬ​ប្រមូលផ្ដុំ​ជាតិ ខ្លាញ់​ក្នុង​ថ្លើម​។ ចំណែកឯ ស្ពៃក្រញាញ់ និង​ពន្លក​ផ្កា​ស្ពៃក្ដោប ថែមទាំង​អាចជួយ​ឲ្យ​ស្រក ទម្ងន់​ទៀតផង​។

​ទោះជា​យ៉ាងណា បន្លែ​បៃតង​ផ្សេងៗ​ក៏​ផ្ដល់​ផល​ល្អៗ​មិន​ចាញ់​គ្នា​ផងដែរ​។ ដូច្នេះ​ដើម្បី​ទទួល បាន​សុខភាព​ល្អប្រសើរ ជៀស​ផុតពី​បញ្ហា​ខ្លាញ់​រុំ​ថ្លើម និង​ទប់ស្កាត់​ស្ថានភាព​នៃ​ជំងឺ​មិន​ឲ្យ ធ្ងន់ធ្ងរ ចូរ​ទទួលទាន​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន​។​

២. ប្រូតេអ៊ីន ៖ ប្រភេទ​នៃ​អាហារ​ដទៃទៀត​ដែល​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​គួរ​ដាក់បញ្ចូល​ក្នុង របប​អាហារ​ប្រចាំថ្ងៃ គឺ​ប្រូតេអ៊ីន​។ រាងកាយ​ត្រូវការ​ប្រូតេអ៊ីន​ចាំបាច់ ដើម្បី​រក្សាបាន​នូវ សុខភាព​ល្អ និង​សមត្ថភាព​ក្នុងការ​ជួសជុល​កោសិកា​ឡើងវិញ​។

​ប្រភព​ធម្មជាតិ​នៃ​ប្រូតេអ៊ីន​ដែល​ល្អ​សម្រាប់​សុខភាព​ថ្លើម​មាននៅ​ក្នុង​អាហារ​សមុទ្រ​, ត្រី​សាល​ម៉ុ​ន​, ពពួក​គ្រាប់សណ្ដែក​, គ្រាប់​ធញ្ញជាតិ​, សាច់​ប​សុ​បក្សី (​មាន់​, ទា​, ក្ងាន ជាដើម​), ស៊ុត និង​សាច់​ក្រហម​។​

៣. ម្ស៉ៅ​ធញ្ញជាតិ ៖ ជា​ប្រភព​ដ៏​ល្អ​នៃ​កាបូ​អ៊ី​ដ្រា​ត​ស្មុគស្មាញ​ដែល​ល្អ​សម្រាប់​សុខភាព រាងកាយ​។ ម្ស៉ៅ​ធញ្ញជាតិ ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ ហើយ​ជួយ​កម្ចាត់ ជាតិពុល​ផ្សេងៗ និង​ជាតិ​ខ្លាញ់ មិនល្អ​ដែល​លើស​ចេញពី​ក្នុង​រាងកាយ ក៏ដូចជា​ថ្លើម​។​

៤. បន្លែ​ឆ្អិន ៖ បើទោះជា​អ្នក​ចូលចិត្ត​ទទួលទាន​តែ​បន្លែ​ឆៅ​យ៉ាងណាក៏ដោយ ក៏​គួរតែ​បន្ថែម បន្លែ​ឆ្អិន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ផង​ដើម្បី​រក្សាបាន​នូវ​កម្រិត​ត្រឹមត្រូវ​នៃ​ជាតិ​កាបូ​អ៊ី​ដ្រា​ត ក្នុង​ប្រព័ន្ធ​រាងកាយ​។ អ្នក​អាចបំពេញ​ជាតិ​ស្ករ ឬ​កាបូ​អ៊ី​ដ្រា​ត​ដែល​បាត់​តាមរយៈ​ការទទួល​ទាន បន្លែ​ឆ្អិន​នានា​លើកលែងតែ​ដំឡូងបារាំង​។​

៥. ផ្លែ​បឺ​រ ៖ ជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ល្អ​បំផុត​មាន​ប្រសិទ្ធិភាព​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់ មិនល្អ​ដែល​កកើត​ប្រមូលផ្ដុំ​ក្នុង​ថ្លើម ក៏​ព្រោះ​ផ្លែ​បឺ​រ​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អៗ និង​ជាតិ​ស​សៃ​ដែល ប្រសើរ​ក្នុង​ការជួយ​ឲ្យ​ស្រក​ទម្ងន់​ផងដែរ​៕ ដោយ​: health.com.kh


ទីតាំងផ្សាយពាណិជ្ជកម្ម