បុណ្យអុំទូក​៣​ថ្ងៃ​នៅ​ខេត្តកំពង់ស្ពឺ​មានភ្ញៀវ​​មក​កម្សាន្ត​ប្រមាណ​៣០.០០០​នាក់​

1517
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិរ​មក​កម្សាន្ត​នៅ​ខេត្តកំពង់ស្ពឺ​ក្នុងឱកាស​ពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ​និង​អកអំបុក​រយៈពេល​បី​ថ្ងៃ​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៣​មាន​ចំនួន​ប្រមាណ​ជាង​៣០.០០០​នាក់​។​តំបន់​កម្សាន្ត​ដែល​ទទួលបាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​និង​លំហែរ​ច្រើនជាងគេ​មាន​ចំនួន​៥​កន្លែង​។​

 

 

​លោក​សៅ​សារ៉ន​ប្រធាន​មន្ទីរ​ទេសចរ​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ​និង​អកអំបុក​នៅតាម​មណ្ឌល​កម្សាន្ត​ក្នុង​ខេត្តកំពង់ស្ពឺ​ទទួលបាន​ភ្ញៀវទេសចរ​សរុប​៣១.៤០០​នាក់​។​ក្នុងនោះ​ដែល​បានទទួល​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​២២.៤០០​នាក់​បើ​ធៀប​រយៈពេល​៣​ថ្ងៃ​ដូចគ្នា​ឆ្នាំ​២០១៧​ភ្ញៀវទេសចរ​ជាតិ​២១.៤០៩​នាក់​កើនឡើង​៤.៦​ភាគរយ​។​

​ភ្ញៀវទេសចរ​អន្តរជាតិ​១.១៧០​នាក់​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន​១.១៤៥​នាក់​កើនឡើង​ស្មើ​២​ភាគរយ​។​ទន្ទឹម​នោះ​សាលាខេត្ត​កំពង់ស្ពឺ​បានរៀបចំ​ពិធី​សំពះ​ព្រះ​ខែ​អកអំបុក​នៅ​ទីលាន​សួន​ច្បារមន​សម្តេច​សង្ឃ​រាជ​ជួន​ណាត​ដោយ​កា​រៀបចំ​សិល្បៈ​មហាជន​មាន​ភ្ញៀវទេសចរ​ចូលរួម​ទ៍ស្សនា​ប្រមាណ​១.១១០៣​នាក់​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជា​៨៧​នាក់​។​

​លោក​បាន​បន្តថា​មណ្ឌល​កម្សាន្ត​ទាំង​៥​កន្លែង​ដែល​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាង​នោះ​រួមមាន​១​មណ្ឌល​កម្សាន្ត​ភ្នំ​គីរីរម្យ​,២​មណ្ឌល​កម្សាន្ត​ទឹកធ្លាក់​ចំបក់​,៣​មណ្ឌល​កម្សាន្ត​ទំនប់ទឹក​តា​សាល​,៤​មណ្ឌល​កម្សាន្ត​ទឹកធ្លាក់​ភ្នំ​ជ្រាវ​,៥​មណ្ឌល​កម្សាន្ត​អំពែ​ភ្នំ​។​សម្រាប់​ភ្ញៀវទេសចរ​មក​កម្សាន្ត​ច្រើន​នោះ​មកពី​៧​ខេត្ត​។​១​មកពី​ខេត្តស្វាយរៀង​២​មកពី​ខេត្តកំពង់ចាម​៣​មកពី​ខេត្តតាកែវ​៤​មកពី​ខេត្តកណ្តាល​៥​មកពី​ខេត្ត​កំពង់​ឆ្នាំ​៦​មកពី​ខេត្តកំពុងធំ​៧​មកពី​រាជធានី​ភ្នំពេញ​។​

​លោក​បាន​បន្ថែមទៀតថា​បរិស្ថាន​អនាម័យ​នៅតាម​មណ្ឌល​កម្សាន្ត​ក្រុម​ភ្នាក់ងារ​ប្រមូល​សំរាម​បាន​ប្រមូល​ទាន់ពេលវេលា​ដោយមាន​ការចូលរួម​ពិសេស​ពី​ភ្ញៀវទេសចរ​ផ្ទាល់​។​ដោយ​ពួកគាត់​មានការ​យល់ដឹង​ពី​ការ​ទុកដាក់​សំរាម​នៅក្នុង​ធុងសំរាម​តាម​ទីតាំង​ផ្សេងៗ​ដែល​រដ្ឋបាលខេត្ត​និង​អាជ្ញាធរ​ពាក់ព័ន្ធ​បានរៀបចំ​ដាល់​តាម​ទីសាធារណៈ​។​

ចំពោះ​តម្លៃ​ទំនិញ​និង​ម្ហូបអាហារ​នៅតាម​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ជារួម​មានការ​ឡើងថ្លៃ​ខ្ពស់ជាង​ថ្ងៃ​ធម្មតា​បន្តិចបន្តួច​បើទោះបី​មានការ​ប្រជុំ​ណែនាំ​យ៉ាងណា​ក៍ដោយ​។​ប៉ុន្តែ​មិនបាន​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ឡើយ​ចំណែក​សេវាកម្ម​ស្នាក់នៅ​មួយចំនួន​ក៏​មានការ​តម្លើងថ្លៃ​បន្តិច​ដែរ​៕S/

​បុណ្យអុំទូក​៣​ថ្ងៃ​នៅ​ខេត្តកំពង់ស្ពឺ​ទទួលភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ប្រមាណ​៣០.០០០​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម