ផ្លយមេវេឌ័រជះលុយជាង៥លានដុល្លារក្នុងការដើរទិញក្នុងហាងលក់គ្រឿងអលង្ការតែមួយសោះ

1354
ចែករម្លែក
  • 24
    Shares

ផ្លយមិនដែលអៀនខ្មាស់នឹងរឿងអួតទ្រព្យសម្បត្តិរបស់ខ្លួនម្តងណានោះឡើយ។ ហើយលើកនេះ ផ្លយ មេវេឌ័រ ទិញគ្រឿងលម្អកាយមួយចំនួនដើម្បីសម្ញែងទ្រព្យសម្បត្តិរបស់គាត់ បន្ទាប់ពីបានចាយលុយជាង ៥លានដុល្លារនៅក្នុងការដើរទិញក្នុងហាងលក់គ្រឿងអលង្ការតែមួយសោះ។

កំពូលកីឡាករប្រដាល់រូបនេះបានជះលុយទាំងនោះកាលពីសប្តាហ៍មុននៅឯហាងគ្រឿងអលង្ការមួយកន្លែងឈ្មោះ Beverly Hills: Peter Marco ក្នុងទីក្រុងបេវើលីហ៊ីល រដ្ឋកាលីហ្វ័រញ៉ា។

នៅទីនោះគាត់បានទិញរបស់ប្រើប្រាស់ចំនួន ៦ មុខ រួមមានទាំងខ្សែដៃត្បូងពេជ្រតម្លៃ ២,៥ លានដុល្លារ។

គាត់ក៏បានជាវនូវចិញ្ចៀនពេជ្រ ៣០ការ៉ាត់ស្រោបមាសម៉ាក VVS មួយផងដែរក្នុងតម្លៃ ២,៣លានដុល្លារ។

ចំណែកគ្រឿងអលង្ការដទៃទៀតរួមមានខ្សែកមាសម៉ាក Cuban ជាមួយនឹងនាឡិកាដៃចំនួន៣ ដែលរួមបញ្ចូលគ្នាទៅគឺមានតម្លៃ ៥០០.០០០ដុល្លារ ដែលសរុបទាំងអស់គាត់បានចំណាយប្រាក់អស់ ៥,៣លានដុល្លារ។

ការចំណាយលុយដ៏ច្រើននេះជាក់ស្តែងគឺគ្រាន់តែជាការជះលុយបន្តិចបន្តួចប៉ុណ្ណោះសម្រាប់អ្នកប្រដាល់មិនដែលចាញ់រូបនេះ ដែលគេជឿជាក់ថា មានទ្រព្យសម្បត្តិរហូតដល់ទៅ១ពាន់លានដុល្លារឯណោះ៕ ដោយ៖ កញ្ញាដាលីស

ផ្លយអួតគ្រឿងអលង្ការ ដែលខ្លួនទិញក្នុងហាងតែមួយ ចាយអស់ ៥,៣ លានដុល្លារ

ទីតាំងផ្សាយពាណិជ្ជកម្ម