រូបថត​ស៊ែ​ល​ហ្វី​មុន​និង​ក្រោយពេល​ឡានក្រុង​ក្រឡាប់​របស់​បុរស​ម្នាក់​នេះ​កំពុង​ល្បី​លើ​អ៊ី​ន​ធឺ​ណេ​ត​

1619
ចែករម្លែក

​បុរស​ម្នាក់ ដែល​ថតរូប​ស៊ែ​ល​ហ្វី​មុន​និង​ក្រោយពេល​រថយន្តក្រុង​ជួប​គ្រោះថ្នាក់ កំពុង​ល្បី​លើ​បណ្តាញ​សង្គម​។​

​រូបថត​ទាំងនោះ​ទំនង​ថត​នៅក្នុង​ប្រទេស​ម៉ូ​សំ​ប៊ិក​ហើយ​ទំនងជា​បង្ហាញ​រថយន្ដ​ក្រុង​ដឹក​អ្នកដំណើរ ៦៥ នាក់​នេះ​កំពុងធ្វើដំណើរ​ពី​ទីក្រុង​ក្វេ​លី​ម៉ា​ណេ ទៅ​ទីក្រុង​បេ​រ៉ា​។​

​របាយការណ៍​ក្នុងស្រុក​មួយចំនួន​ក៏បាន​បង្ហាញថា​មនុស្ស​៣​នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​ឡានក្រុង​នេះ រួមទាំង​ម្តាយ​និង​កូនប្រុស​អាយុ​២​ឆ្នាំ​របស់គាត់​ផងដែរ​។​

​គេ​អាច​មើលឃើញ​បុរស​រូបនោះ​កំពុង​ឈរ​ថត​នៅ​មុនពេល​ជិះឡាន​ក្រុង ជាមួយ​អ្នកដំណើរ​នៅ​ខាង​ខ្នង​គាត់​កំពុង​នាំគ្នា​ឡើង​ឡាន រួមទាំង​គ្រួសារ​ជាមួយ​កូនៗ​។​

​រូបថត​ទី​២​បង្ហាញ​បុរស​រូបនេះ​ឈរ​ក្នុង​ទីតាំង​ស្រដៀង​ពីមុន​ដែរ ប៉ុន្តែ​ពុំ​សូវ​មាន​ស្នាមញញឹម​ទេ ខណៈដែល​ប៉ូលិស​និង​អ្នកដំណើរ​ឈរ​ព័ទ្ធជុំវិញ​ឡានក្រុង​ដែល​ក្រឡាប់​។​

​ក្រៅពី​ស្លាប់ ៣ នាក់ ក៏មាន​អ្នករបួស ៣៧ នាក់​ផ្សេងទៀត​ដែរ មានធ្ងន់​មានស្រាល​៕ ដោយ៖ កញ្ញាដាលីស

បុរស​មិន​ស្គាល់ឈ្មោះ​រូបនេះ​កំពុង​ល្បី​លើ​អន​ឡាញ ជាមួយ​រូបថត​ស៊ែ​ល​ហ្វី​មុន​និង​ក្រោយពេល​ឡានក្រុង​ក្រឡាប់

ទីតាំងផ្សាយពាណិជ្ជកម្ម