ការ​ងូតទឹក​ក្តៅ​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​

1527
ចែករម្លែក
  • 1
    Share

ប្រសិន​អ្នក​មិនអាច​ហាត់ប្រាណ នោះ​ការ​ងូតទឹក​ក្តៅ និង សូ​ណា អាចជួយ​កែប្រែ​ឲ្យ​ប្រសើរ​នូវ​ស្ថានភាព និង​បរិមាណ​ស្ករ​ក្នុង​ឈាម​, ពិសេស​ចំពោះ​អ្នក​លើស​ទម្ងន់ នេះ​បើ តាម​ការស្រាវជ្រាវ​ដែល​បានប្រកាស​លើ​ទស្សនា​វ​ដ្តី​មួយ ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​ឲ្យ​ដឹងថា ការ​ត្រាំ​ខ្លួន​ក្នុង​ទឹក​ក្តៅ អាច​បង្កើន​ការ​បំប្លែង​គ្លុយកូស និង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​សុខភាព​របស់​បុរស​ធាត់ ឬ លើស​ទម្ងន់ ។​

​ក្នុងការ​ស្រាវជ្រាវ ពួក​អ្នកចូលរួម បាន​ត្រាំ​ទឹក​ក្តៅ ៣៨ អង្សា​សេ និង​ត្រូវបាន​វាស់​ចង្វាក់បេះដូង , សម្ពាធ​ឈាម និង​សីតុណ្ហភាព​រៀងរាល់ថ្ងៃ ១៥ នាទី ។ លទ្ធផល ការ​ងូតទឹក​ក្តៅ ជួយ​រំញោច​សកម្មភាព​រំដោះ​សា​រ​ជាតិ​ប្រឆាំង​មហារីក ។​

​ក្នុង​រយៈពេល​ព្យាបាល ២ សប្តាហ៍​, បុរស​ដែល​បាន​ងូតទឹក​ក្តៅ​រាល់ថ្ងៃ អាច​បញ្ចុះ​បាន​នូវ​បរិមាណ​ស្ករ​ក្នុង​ឈាម និង​កម្រិត​អាំង​ស៊ុយ​លីន ក៏ដូចជា​កែប្រែ​ប្រសើរឡើង​ស្ថានភាព​រលាក ដែលជា​កត្តា​ជួយ​បង្ការ​ជំងឺ​ទឹកនោមផ្អែម ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម