​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល​៤​នាក់​

650
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​និង​៤​នាក់​ទៀត​របួសធ្ងន់​និង​ស្រាល​។​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​មុខ​ស្ថានីយទូរទស្សន៍ CTN តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​ក្រោលគោ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​តាម​សម្តី​អ្នក​ជិៈ​ពីក្រោយ​រងរបួស​ស្រាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​(​ស្លាប់​) មានឈ្មោះ កុយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខ​របប​ជាង​ជួសជុល​ទូរទស្សន៍ ស្នាក់នៅ​ម្ដុំ​ផ្សារ​ព្រែក​ភ្នៅ ក្នុង​សង្កាត់​ព្រែក​ភ្នៅ ខណ្ឌ​ព្រែក​ភ្នៅ​។​អ្នករងរបួស​ស្រាល​មានឈ្មោះ​សីហា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ជិតគ្នា​ជាមួយ​អ្នកស្លាប់​។​ចំណែកឯ​ភាគី​ម្ខាង​ទៀត​ឪពុកម្តាយ​និង​កូន​មិនទាន់បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ មាន បុរស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​សង់ ស៊េរី ២០០៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1B7888​បាន​ជិៈ​គ្នា​២​នាក់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន​។ ខណៈ​មកដល់​ចំណុច​កើត​ខាងលើ ស្របពេល​មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី ២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1M-6269 ដែល​ជិះ​ឌុប​គ្នា​៣​នាក់​ម្តាយ ឪពុក និង​កូនតូច បាន​ឆ្លងផ្លូវ​ពីស្តាំ​មក​ឆ្វេង​ក៏ត្រូវ​ម៉ូតូ​ហុងដា​ស៊េរី​២០០៦ ដែល​ជិះ​គ្នា​២​នាក់ បាន​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​បោក​ក្បាល​និង​ផ្លូវស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។ ចំណែក មនុស្ស​៣​នាក់​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​រងរបួស​ស្រាល រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​បាន​រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ចុះទៅ​ដឹក យកមក​មន្ទី​ពេទ្យ​ដើម្បី​ជួយសង្គ្រោះ​ភ្លាមៗ ។ ចំណែកឯ​ម៉ូតូ​ទាំង​២​គ្រឿង​នេះ ត្រូវបាន​សមត្ថកិច្ច​ចុះទៅ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក នៅ​ចរាចរ​ណ៏​ក្រុង រងចាំ​ដោះស្រាយ​តាម​ក្រោយ ។ រីឯ​សព​ជនរងគ្រោះ សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល​៤​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម