គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ក្នុង​យប់​ថ្ងៃ​តែមួយ​, ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់

902
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: គ្រោះថ្នាក់​ចរាចរណ៍​ករណី​ទី​១ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​និង​៥០​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​នៅលើ​កំណាត់​ផ្លូវ​លេខ​268A ពី​ភូម​ព្រៃ​មាន់​ទៅ​ស្រុក​ភ្នំស្រុក ក្រៅ​ទីប្រជុំជន ត្រង់ចំណុច​ខាងត្បូង​បង្គោល​ចែក ព្រំប្រទល់​ភូមិ​ព្រៃ​មាន់ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ នឹង​ភូមិ​គោក​រំចេក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ចំងាយ​ប្រហែល ៧០០​ម៉ែត្រ ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ព្រៃ​មាន់ ឃុំ​រហាល ស្រុក​ព្រ​នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ បង្ករ​ឡើង​ដោយ​ម៉ូតូ​បុក​ម៉ូតូ​។​

​ករណី​ទី​២ នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​និង​៤០​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុង​ទីប្រជុំជន ត្រង់ចំណុច​ខាងមុខ​វត្ត​រហាល ដែល​ស្ថិតនៅ​ក្នុងភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្ករ​ឡើង​ដោយ​រថយន្តបុក​អ្នក​កង់​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម