​៣​ថ្ងៃ​អ្នក​មកលេង​អុំទូក​៤,៥​លាន​នាក់​នៅ​រាជធានី​ភ្នំពេញ​

1960
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​បាន បញ្ជាក់ថា រយៈពេល​៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង អកអំបុក បាន​ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​ល្អប្រសើរ មាន​ប្រជាពលរដ្ឋ​មក​ចូលរួម​កម្សាន្ត​សរុប​ប្រមាណ​៤​លាន​៥​សែន​នាក់ ។

​របាយការណ៍​បូកសរុប​សភាពការណ៍ និង កិច្ចប្រតិបត្តិការ​រយៈ​ពេល​៣​ថ្ងៃ ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​ឆ្នាំ​២០១៨ នេះ បង្ហាញថា​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​វិធានការ​សន្តិសុខ​និង​ដោះស្រាយ​របៀបរៀបរយ និង សម្រួលការ​កកស្ទះ ប្រកបដោយ​ការយកចិត្តទុកដាក់​និង​ទទួលខុសត្រូវ​ខ្ពស់ ៕S/​

​៣​ថ្ងៃ​អ្នក​មកលេង​អុំទូក​៤,៥​លាន​នាក់​នៅ​រាជធានី​ភ្នំពេញ​

ទីតាំងផ្សាយពាណិជ្ជកម្ម