Apple បន្ថយ​តម្លៃ​ទូរស័ព្ទ iPhone XR នៅ​ជប៉ុន ព្រោះ​លក់​អត់​សូវ​ដាច់​

1985
ចែករម្លែក
  • 37
    Shares

​ក្រុមហ៊ុន Apple កំពុង​កាត់បន្ថយ​តម្លៃ​លក់​ទូរស័ព្ទ iPhone ចុងក្រោយ​របស់ខ្លួន​នៅក្នុង​ប្រទេស​ជប៉ុន​ដើម្បី​បង្កើន​ការលក់ បន្ទាប់ពី​ដាក់លក់​ជិត​មួយខែ​មិនសូវ​ដាច់​សោះ​។​

​ក្រុមហ៊ុន​នៅ​ទីក្រុង Silicon Valley នេះ​កំពុងផ្តល់​សម​វិធាន​ធន (​ជួយ​បំពេញ​ខាត​) ដល់​បណ្តា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត​ក្នុងប្រទេស​ជប៉ុន​ដើម្បី​ជួយ​បង្កើន​ការលក់​ចេញ​នូវ​ទូរស័ព្ទ iPhone XR តម្លៃ ៧៥០ ដុល្លារ​របស់ខ្លួន ដែល​ទើប​ចេញលក់​តិចជាង​មួយខែ​កន្លងទៅនេះ​។​

​ប្រតិបត្តិ​ករ​នានា​នឹង​ផ្តល់ជូន​ការលក់​កាត់បន្ថយ​តម្លៃ​នៅ​ដើម​សប្តាហ៍​ក្រោយ ដែលជា​ការសម្រេចចិត្ត​មួយ​បង្ហាញថា ការ​គ្របដណ្តប់​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ជា​យូរ​មកហើយ​របស់​ក្រុមហ៊ុន Apple អាច​នឹង​ជួប​ភាព​យ៉ាប់យ៉ឺន​។​

​គេ​មិនដឹងថា​តើ​ក្រុមហ៊ុន​នឹង​ផ្តល់​ការលក់​បញ្ចុះតម្លៃ​នៅ​ប្រទេស​ផ្សេងទៀត​ឬ​អត់​នោះទេ​។​

​ក្រុមហ៊ុន Apple បានចេញ​លក់ iPhone ចំនួន​៣​ប្រភេទ​នៅ​ឆ្នាំ ២០១៨ ជាមួយ​ប្រភេទ XR ត្រូវបាន​ចាត់ទុកជា “​ជម្រើស​តម្លៃ​ទាប​ជាងគេ​” ក្នុង​គោលបំណង​ច្បាម​យក​អតិថិជន​ដែល​ចង់​ទិញ​ទូរស័ព្ទ​ថោកៗ​របស់​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចិន​ដូចជា​ក្រុមហ៊ុន Huawei និង One Plus៕ ដោយ៖ កញ្ញាដាលីស

iPhone XR នឹង​លក់​បញ្ចុះតម្លៃ​នៅ​ជប៉ុន​នៅ​សប្តាហ៍​ក្រោយ

ទីតាំងផ្សាយពាណិជ្ជកម្ម