ការសិក្សា​ដ៏​ធំ​មួយ​ព្រមាន​ថា មើល​ទូរទស្សន៍​ជាង ២​ម៉ោង​រាល់ថ្ងៃ​បណ្តាលឱ្យ​ស្លាប់​មុន​អាយុ​

1419
ចែករម្លែក

​ការសិក្សា​ទ្រង់ទ្រាយ​ធំ​មួយ​បាន​ព្រមាន​ថា ការមើល​ទូរទស្សន៍​ច្រើន​ម៉ោង​រាល់ថ្ងៃ​គឺ​មិនល្អ​សម្រាប់​សុខភាព​របស់​អ្នក​ទេ ហើយ​អាច​នាំឱ្យ​ស្លាប់​មុន​អាយុ​ទៀតផង​។​

​ការសិក្សា​នេះ​បាន​ផ្សាភ្ជាប់​រយៈពេល​យូរ​នៅមុខ​ទូរទស្សន៍​ទៅនឹង​ទម្លាប់​ដូចជា​ការជក់បារី​ផឹក​និង​របប​អាហារ​មិនល្អ​ក៏ដូចជា​ការគំរាមកំហែង​ខ្ពស់​នៃ​ជំងឺ​បេះដូង​។​

​អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់បំផុត​គឺ​រស់នៅក្នុង​តំបន់​ក្រីក្រ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​មនុស្ស​ជិត ៣២៩.០០០ នាក់​។​

​ការស្រាវជ្រាវ​ដោយ​សាកលវិទ្យាល័យ​ក្លាស​ហ្គោ (University of Glasgow) បាន​ពិនិត្យមើល​សុខភាព​របស់​មនុស្ស​ដែលមាន​អាយុ​ចន្លោះ​ពី ៤០ ឆ្នាំទៅ ៦៩ ឆ្នាំ ដោយ​ឆែក​មើលថា​តើ​មាន​ប៉ុន្មាន​នាក់​មើល​ទូរទស្សន៍ ៤ ម៉ោង​ឬ​ច្រើនជាង​នេះ​ក្នុង​មួយថ្ងៃ​។​

​អ្នក​ដែលមាន​ទម្លាប់​សុខភាព​ល្អ​គឺ​មើល​ទូរទស្សន៍ ២,២ ម៉ោង​ក្នុង​មួយថ្ងៃ និង​អ្នកមាន​ទម្លាប់​សុខភាព​មធ្យម​គឺ​មើល ២,៩ ម៉ោង​ក្នុង​មួយថ្ងៃ​។ ហើយ​អ្នក​ដែល​មើល​លើសពី​២​ម៉ោងជាង​ឡើងទៅ​គឺ​មិនល្អ​ដល់​សុខភាព​ឡើយ​៕

​អ្នកសិក្សា​នេះ​ក៏បាន​ពិនិត្យមើល​ចំនួន​អ្នកចូលរួម​ដែល​បាន​គេង​តិចជាង ៧ ម៉ោង​ឬ​ច្រើនជាង ៩ ម៉ោង​ក្នុង​មួយថ្ងៃ​ផងដែរ​។

​លទ្ធផល​របស់​ពួកគេ​បង្ហាញថា ដេក​ច្រើនពេក​ឬ​តិចពេក​អាច​នាំឱ្យមាន​សុខភាព​ខ្សោយ និង​រស់នៅ​មិនបាន​យូរ​ទេ​៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម