ប្រទះឃើញ​នារី​ម្នាក់​ដេកស្លាប់​ខ្លួន​លើ​វាលស្រែ​, សង្ស័យ​គ្រោះថ្នាក់​ចរាចរណ៍​

1346
ចែករម្លែក
  • 151
    Shares

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកភូមិ ក៏ដូចជា​អ្នក​ដែល​ធ្វើដំណើរ​ឆ្លងកាត់ បាន​ចោមរោម​មើល​យ៉ាងច្រើន​កកកុញ និង​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន ឱ្យមក​ពិនិត្យ​សាកសព ខណៈ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​នារី​ម្នាក់​ដេកស្លាប់ នៅ​វាលស្រែ ជាមួយនិង​ម៉ូតូ ទំនងជា​គ្រោះថ្នាក់​ចរាចរណ៍​។ ហេតុការណ៍​នេះ បានកើត​ឡើង​នា​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៥៖៥០​នាទី​ព្រឹក នៅ​ចំណុច​ផ្លូវ​លេខ​៣១៧ ស្ថិតនៅ​ភូមិ​ខ្ជាយ ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​បើតាម​សមត្ថកិច្ច​នគរបាល​ស្រុក បាន​ឲ្យ​ដឹងថា នារី​ដែល​ប្រទះឃើញ​ស្លាប់​មានឈ្មោះ មាឃ បូ​ផា អាយុ​២៤​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដោយ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ពណ៌​ខ្មៅ ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AN-7039​។​

​ប្រភព​បន្តថា បន្ទាប់ពី​ទទួលបាន ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​ស្រុក​នគរបាល​ជំនាញ និង​គ្រូពេទ្យ បានមក​ពិនិត្យ​សព​ជាច្រើន​ម៉ោង ទើប​សន្និដ្ឋានថា ពិតជា​ស្លាប់​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ប្រហែល​ចន្លោះ​ម៉ោង​១០៖៥០​នាទី​យប់ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខណៈ​មិនមាន​ស្លាកស្នាម​អ្វី ជា​រឿង​ឃាតកម្ម​អ្វី​នោះទេ​។​

​ក្រោយពី​គ្រូពេទ្យ និង​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច ក៏បាន​ប្រគល់​សព និង​ម៉ូតូ​ឲ្យ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម