២៥​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​ធ្លាក់ចូល​ប្រឡាយ​នៅ​ឥណ្ឌា​

2122
ចែករម្លែក

មនុស្ស២៥នាក់ មួយចំនួនជាក្មេងសិស្សសាលា ត្រូវបានសម្លាប់នៅពេលរថយន្តក្រុងបើកលឿនមួយធ្លាក់ចូលក្នុងប្រឡាយទឹកមួយនៅឥណ្ឌាខាងត្បូងកាលពីថ្ងៃសៅរិ៍។

គ្រោះថ្នាក់នេះបានកើតឡើងនៅស្រុកមួយក្នុងរដ្ឋកាណាតាកាខណៈអ្នកបើកបានបាត់បង់ការគ្រប់គ្រងរថយន្តក្នុងពេលបើកលឿន។

ទីភ្នាក់ងារសារព័ត៌មានThe Press Trust of India បានរាយការណ៍ថា អ្នកស្លាប់ជាច្រើនជាក្មេងសិស្សសាលាដែលដែលកំពុងជិះរថយន្តវិលមកផ្ទះ។ជនរងគ្រោះមិនអាចចេញពីរថយន្តដោយសាររថយន្តធ្លាក់កៀបទ្វារជាប់និងលិចក្នុងទឹក។

សូមបញ្ជាក់ថា មនុស្សប្រមាណ១៥ម៉ឺននាក់ស្លាប់ជារៀងរាល់ឆ្នាំដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅឥណ្ឌា ដោយសារការបើកបរខ្វះការប្រុងប្រយ័ត្ន កង្វះការថែទាំផ្លូវនិងយានយន្ត ព្រមទាំងដាក់មនុស្សហួសចំណុះ៕ដោយ៖វាសនា

ហ្វូងមនុស្សចោលរោមរថយន្តក្រុងដែលត្រុវបានស្រង់ពីប្រឡាយនៅស្រុកម៉ាន់ដ្យាក្នុងរដ្ឋកាណាតាកា កាលពីថ្ងៃ២៤វិច្ឆិកា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ