ឆេះ​ហាង​បាយ​កាហ្វេ​ក្នុង​ទីលាន​បាល់ទាត់​សន្ធោសន្ធៅ​បង្ក​ការភ្ញាក់ផ្អើល​

936
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ហាង​លក់​បាយ​កាហ្វេ​និង​តាប​ប៊ី​យរ​មួយកន្លែង នៅក្នុង​ទីលាន​បាល់ទាត់ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​សន្ធោសន្ធៅ បង្ក​ការភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៥ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៧​កែង​និង​ផ្លូវ​ទួល​ពង្រ ទល់មុខ​វត្ត​សំបួរមាស ក្នុង​សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​ម្ចាស់​ហាង​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​មាន​ផ្សែងហុយ​ចេញពី​កន្លែង​ហាង​កាហ្វេ ដោយមាន​ការសង្ស័យ​គាត់​បាន​ងោ​ប​មើល ស្រាប់តែ​ឃើញ​ភ្លើង​កំពុងតែ​ឆេះ​យ៉ាងខ្លាំង ហើយក៏​នាំគ្នា​យក​បំពង​អគ្គិភ័យ​មក​បាញ់​ប​ន្ល​ត់​អស់​ជាច្រើន​បំពង តែ​នៅ​មិន​រលត់​រួច​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច ដើម្បី​ជួយ​អន្តរាគមន៍​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ចំនួន​៣​គ្រឿង ទើប​រលត់​ជា​ទៅវិញ​តែ​អ្វី​គួរ​ឲ្យ​សោកស្ដាយ​ទ្រព្យសម្បត្តិ ក្នុង​ហាង​ឆេះ​ស្ទើរ​ទាំងស្រុង ដោយសា​ម្ចាស់​ហាង​យឺត​យាវ​ក្នុងការ​ទាក់ទង​ទៅ​សមត្ថកិច្ច​។​

​អគ្គិភ័យ​នេះ បាន​រលត់ទៅវិញ​នៅ​ម៉ោង​៤​និង​២០​នាទី រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​៣​គ្រឿង បាញ់​អស់​ទាំងបី​គ្រឿង រោង​លក់​កា​ហ្វ ទំហំ ១៣ គុណ​និង ១៨​ម៉ែត្រ ទ្រព្យសម្បត្តិ​នៅ​ក្នង​ហាង​រួមមាន​ម៉ូតូ​៣​គ្រឿង ត្រូវ​ឆេះ​សល់​តែ​គ្រោងឆ្អឹង ១​ម៉ាក​PCX ២​ម៉ាក ស្ទេ​ប ៣​ម៉ាក​ហុងដា​ឌ្រី​ម​សង់ តាប​ប៊ីយែរ ឆេះ ៣​តាប ទូរទស្សន៍​អស់​ចំនួន​២​ទូរស័ព្ទ​ចំនួន​១០​គ្រឿង និង​សំភារៈ​មួយចំនួនធំ​ទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម