សាហាវ​ណាស់​!!! ឪពុក​ទាញ​កាំបិត​កាប់សម្លាប់​កូនបង្កើត រួច​អូស​ទម្លាក់​ទឹកស្រះ​

953
ចែករម្លែក

​ដោយ​: អង្គរតូច / សៀមរាប​: ឃាតកម្ម​ដ៏​សាហាវ ឪពុក​ទាញ​កាំបិត​កាប់សម្លាប់​កូន​ប្រុង​បង្កើត​រួចហើយ​អូស​ទម្លាក់​ទឹង​ស្រះ ដោយសារ​ទប់​កំហឹង​លែង​បាន​នឹង​កូន​គំរាម​ដុត​ផ្ទះ​ចោល​។ ហេតុការណ៍​ដែល​មិន​ធ្លាប់មាន៍​នេះ​បាន​កើតឡើង​កាលពី​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​២៣​ខែ វិច្ឆិកា​ឆ្នាំ ២០១៨ នៅផ្ទះ​ជនរងគ្រោះ​ក្នុងភូមិ​ព្រីង ឃុំ​ជីក្រែង ស្រុក​ជីក្រែង​។​

​លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការនគរបាល​ស្រុក​ជីក្រែង​បាន​ឲ្យ​ដឹងថា ករណី​ហិង្សា​ក្នុង​គ្រួសារ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់នេះ ដោយ​ជនរងគ្រោះ​មាន​សតិ​មិន​គ្រប់​(​វិកល​ច​រិ​ក​) គំរាម​ដុត​ផ្ទះ​។ ជនរងគ្រោះ​មានឈ្មោះ ស៊ុន ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅផ្ទះ​កើតហេតុ​ខាងលើ​។​

​លោក​បន្តថា តាម​ការស្រាវជ្រាវ និង​ការបំភ្លឺ​សាក្សី បាន​ឲ្យ​ដឹងថា ជនដៃដល់​ជា​ឪពុក​បង្កើត​ឈ្មោះ​ស៊ិន ធុល ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​រស់នៅ​ផ្ទះកើតហេតុ​។ ជនដៃដល់​បាន​កាប់ និង​វាយ​កូន​របស់ខ្លួន នៅ​ចំណុច​ជណ្តើរ​ផ្ទះ​របស់ខ្លួន រួចហើយ​អូស ជនរងគ្រោះ​ទៅខាង​ក្រោយ​ផ្ទះ​ទម្លាក់​ចូល​ទឹកស្រះ​។ លុះ​ប៉ុន្មាន​ម៉ោង​ក្រោយ ក្នុង​យប់​ថ្ងៃ​ដដែល​ឈ្មោះ​ស៊ិន ធុល និង​ប្រពន្ធ ឈ្មោះ​ស៊ិន ឈន់ ដែល​ត្រូវជា​ឪពុកម្តាយ​ជនរងគ្រោះ បាន​ចាក​ចេញពីផ្ទះ​តែម្តង​។ លោក​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ដដែល​គឺ​បាន​រកឃើញ​សាកសព នៅក្នុង​ទឹក ស្រះ​ក្រោយ​ផ្ទះកើតហេតុ ។ នៅលើ​សាកសព​ឃើញ​ស្នាម​កាប់​និង​កាំបិត​ត្រូវ​មួយកន្លែង​ត្រង់​លើ​ត្រចៀក​ខាងឆ្វេង និង​លើ​ក្បាល​ហើម​ជាំ​។​

​លោក​អធិការ​បញ្ជាក់ថា យោងតាម​ការស្រាវជ្រាវ មុខសញ្ញា​ជនសង្ស័យ​គឺ​ឪពុក​បង្កើត​ឈ្មោះ ស៊ិន ធុល អាយុ​៥៥​ឆ្នាំ ដែល​ខឹង​នឹង​កូន​គំរាម ចង់​ដុត​ផ្ទះ​បំផ្លាញ​ទ្រព្យ ថែមទាំង​វាយ​ឪពុកម្តាយ​ជាច្រើនលើក កាលពី​កន្លងមក​។​

​ករណីនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ ដើម្បី​យកមក​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម