បុរស​ម្នាក់​ត្រូវ​ជន​បែក​ថ្នាំ​យក​ញញួរ​វាយ​ក្បាល​សន្លប់​ឈឹង​

1054
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បាន​អង្គុយ​ហូប​ស្រា​តែម្នាក់ឯង ស្រាប់​តែមាន​បុរស​ម្នាក់​បែក​ថ្នាំ​បាន​ដើរមក​ជិត​ហើយក៏​យក​ញញួរ​វ៉ៃ​ចំ​កណ្តាល​ក្បាល បណ្ដាល​ឲ្យ​សន្លប់​ស្តូកស្តឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​សមត្ថកិច្ច​ចុះមក​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង ១​និង ១០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ អាទិត្យ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ត្រង់ចំណុច​មុខ​វត្ត​បុ​ទុម​វ​ត្តី​លើ​សួនច្បារ ឋិត​នៅក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ជន​បែក​ថ្នាំ​ដៃដល់ និង​ជនរងគ្រោះ​ដែល​រងរបួស​បែកក្បាល មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​បុរសរងគ្រោះ​ខាងលើ​អង្គុយ​ផឹកស្រា​តែម្នាក់ឯង លើ​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​ត្តី ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ក៏មាន​បុរស​ម្នាក់​បែក​ថ្នាំ​ដើរ​មករក​ជនរងគ្រោះ ដោយ​នៅក្នុង​ដៃ​មាន​ញញួរ​មក​វ៉ៃ​ចំ​កណ្ដាល​ក្បាល បណ្ដាល​ឲ្យ​បែកក្បាល​សន្លប់​ស្ដូកស្ដឹង​។ ភ្លាមៗ​ប្រជាពលរដ្ឋ​ក៏បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច ក៏​ដូចនឹង​រថយន្ត​ពេទ្យ​មក​ដឹក​ជនរងគ្រោះ ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​

​បច្ចុប្បន្ន ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​ចាប់​យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលច​តុ​មុខ ដើម្បី​សួរនាំ​និង​បញ្ជូនបន្ត​ទៅតាម​នីតិវិធី​នៃ​ច្បាប់​៕ ល​