បុរស​វ័យ​ចំណាស់​ម្នាក់ ចាប់រំលោភ​ក្មេងស្រី​ជាច្រើនលើក​បែក​រឿង​ចាប់​ឃាត់ខ្លួន​

1371
ចែករម្លែក
  • 203
    Shares

ដោយ​: វង​ធូ / បន្ទាយមានជ័យ​: បុរស​ចំណាស ម្នាក់​ដែល​បាន​ចាប់ រំ​ម​លោភ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ ជាច្រើនលើក​ត្រូវបាន​បែក​រឿង​ម្តាយ​បានដាក់​ពាក្យបណ្តឹង នគរបាល​ជំនាញ ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន​ចុះ​ឃាត់ខ្លួន​ពីបទ​ជាប់ចោទ​រំលោភ​ក្មេងស្រី​ជាច្រើនលើក នៅ​ព្រឹក​ថ្ងៃទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ នៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ទោ​ឡាយ គឹម​លួ​ន នាយការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ អនីតិជន បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា​ជនជាប់ចោទ​មានឈ្មោះ ផៅ​ពុន ភេទ​ប្រុស​អាយុ ៥៤​ឆ្នាំ នៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​នាង ខ​.​ស​.​គ​.​ល អាយុ​១៤​ឆ្នាំ នៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​បញ្ជាក់ថា ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​បានដាក់​ពាក្យ​ប្តឹង​ថា ជនសង្ស័យ​បាន​រំលោភ​កូនស្រី​របស់គាត់​ជាច្រើនលើក​កន្លងមក ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ហើយ កម្លាំង​ការិយាល័យ​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស​ង្កា​ត់​ទឹកថ្លា នគរបាល​ក្រុង​សិរីសោភ័ណ​តាម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក​មាស ច័ន្ទ​ពិ​សិស​ដ្ឋ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត បន្ទាយមានជ័យ​បាន​សហការគ្នា​ចុះ ចាប់​ឃាត់​ជនសង្ស័យ​បាន​នៅ​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ហើយ​បាន​នាំខ្លួន​មក​សាកសួរ​នៅ​ការិយាល័យ ។​

​យោងតាម​ការបំភ្លឺ ពី​ក្មេងស្រី​រងគ្រោះ​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧ ផៅ ពុន បាន​ឌុប​នាង​ទៅផ្ទះ​កូនបង្កើត​នៅ​ភូមិ​ជាមួយគ្នា​បាន​ចាប់ទាញ​ដៃ​នាង​ចូល​បន្ទប់ ពេល​នាង​រើ​បំរាស់ ត្រូវ​ជនសង្ស័យ​គំរាម និង​វាយ​ខ្នង​ចំនួន​៣​ដៃ បង្ខំ​នាង​រួច​រំលោភ​ខ្លួន​រហូតដល់​បានសម្រេច​ពេល​កូនស្រី​បង្កើត​របស់គាត់​នៅផ្ទះ ហើយ​គំរាមថា ហាម​និយាយ​រឿងនេះ​ប្រាប់​ឪពុកម្តាយ​និង​ក្រុមគ្រួសារ បើ​មិន​ដូច្នេះ​គេ​នឹង​វាយ​សម្លាប់ចោល​ទៀត​។ ក្រោយមកទៀត ឈ្មោះ​ផៅ ពុន តែង​គំរាម​នាង​និង​ហៅ​នាង​ទៅ​រំលោភ​ជា​បន្តបន្ទាប់​នៅផ្ទះ​កូនស្រី​បង្កើត​របស់គាត់​ទៀត រាល់​ការចាប់​បង្ខំ​ម្តង​គាត់ តែងតែ​គំរាមថា នឹង​សម្លាប់ចោល​បើ​បែកការ​ណ៌​។ លុះ​នៅ​ថ្ងៃទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ឌុប​នាង​ទៅផ្ទះ​ម្តាយមីង​របស់ខ្លួន ពេលនោះ​ម្តាយមីង​មិន​នៅផ្ទះ ជា​ឱកាសល្អ ឈ្មោះ​ផៅ ពុន បាន​ចាប់​នាង​រំលោភ​នាង​នៅក្នុង​បន្ទប់​ផ្ទាល់​ដី​ក្រោមផ្ទះ បានសម្រេច​ក៏​ដើរ​ចេញពី​បន្ទប់ ត្រូវបាន​គេ​ឃើញ ឈ្មោះ​ពុន ហើយក៏​បានឃើញ​នាង​នៅក្នុង​បន្ទប់​មីង ទើប​នាង​ហាន​និយាយប្រាប់​ឪពុកម្តាយ​និង​បាន​ប្តឹង​សមត្ថកិច្ច​តែម្តង​។​

​លោក​វរសេនីយ៍ទោ ឡាយ គឹម​លួ​ន ក៏បាន​បញ្ជាក់ថា ក្រោយពី​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ជាប់ចោទ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​ចោទប្រកាន់​របស់​ក្មេងស្រី​នោះ​មែន តែ​ជា ការព្រមព្រៀង​គ្នា​ទេ ហើយក៏​មិនបាន​គម្រាម​អ្វី​ដែរ​។​លោកនាយ​ការិយាល័យ បានបញ្ជាក់​ទៀតថា តែ​ទោះជា​យ៉ាងណា​ដោយ​ផ្អែកលើ​បណ្តឹង​របស់​ឪ​ម្តាយ​និង​ចម្លើយ​បំភ្លឺ​របស់ ក្មេងរងគ្រោះ រួមទាំង​ចម្លើយ​សាក្សី​ឈ្មោះ​ផោ ពុន ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​ការជួញដូ​មនុស្ស​និង​ការពារ​អនីតិជន បានរៀបចំ​សំណុំរឿង​និង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​នា​ថ្ងៃនេះ ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម