ប្រាសាទភ្នំបាណន់​និង​រថភ្លើង​ឬ​ស្សី​ជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​ត្រៀម​ទទួល​ភ្លៀវ​ជាតិ​អន្តរជាតិ​

3716
ចែករម្លែក

​ដោយ:​គ្រញូង​/​បាត់ដំបង ៖ ប្រាសាទភ្នំបាណន់​និង​រថភ្លើង​ឬ​ស្សី​ឬ​ហៅ​ម្យ៉ាង​ទៀតថា​ឡូរី​ដែល​ស្ថិតក្នុង​ភូមិ​បាណន​ឃុំ​ក​ន្ទឺ​រ​២​ស្រុក​បាណន់​ខេត្តបាត់ដំបង​ គឺជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការទទួល​ភ្លៀវ​ជាតិ អន្តរជាតិ​ដែល​ចូលមក​ទស្សនា​និង​ជិ​ញល​រង​កំសាន្ត​ក្នុង​ថ្ងៃ​ធម្មតា​ក៍​ដូចជា​ថ្ងៃបុណ្យ​ជាតិ​នានា​។

នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តបាត់ដំបង​បានឲ្យដឹងថា​ នៅក្នុង​ខែតុលា ឆ្នាំ​២០១៨​នេះ​អាជ្ញាធរ​ស្រុក​ក៏ដូចជា​មន្ត្រី​ពាក់​ព​ន្ធ័​បានរៀបចំ​និង​ត្រៀមខ្លួន​រួចជាស្រេច ​ក្នុងការ​បើកទទួល​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ដែល​ចាប់អារម្មណ៍​ចូលមក​ទស្សនា​ប្រាសាទ​បាណន់ ​និង​ជិះ​ឡី​រី​ឬ​រថភ្លើង​ឬ​ស្សី​លេង​កំសាន្ត​ដែល​នៅ​មិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ម៉ែត្រ​ទេ​។​

ការត្រៀមខ្លួន​រួចរាល់​នេះ​ក្រៅពី​ការកែលំអរ​តួ​ប្រាសាទ បរិស្ថាន​ជុំវិញ​ប្រសាទ​ក៍​ដូចជា​កាំ​​ជណ្តើរ តាម​សណ្ឋាន​ជា​ថ្នាក់ៗ ។​រមណីយដ្ឋាន​ប្រាសាទភ្នំបាណន់​មាន​ស្រះ​ទឹក​ដ៍​ធំ​ទូលាយ​មិនដែល​រីងស្ងួត​ដែល​បង្ក​លក្ខ​ណះ​ដល់​ភ្ញៀវ​ទេសចរណ៍​អាច​ទិះ​ទូក​លេង​កម្សាន្ត ឬ​ក៍​ជិះ​រថភ្លើង​ឬ​ស្សី​និង​ស្រូបយក​ខ្យល់អាកាស​ដ៏​ល្អ​បរិសុទ្ធ និង​ទស្សនា​ផ្ទាំង​ថ្មភ្នំ​បាណន់​ហើយ​ធានា​សន្តិសុខ សុវត្ថិភាព​បាន​យ៉ាង​ល្អប្រសើរ​ពី​សំណាក់​កម្លាំង​សន្តិសុខ​ជាច្រើន​នាក់​។

ដោយឡែក​នៅ​ជើងភ្នំ​បាណន់​មាន​ល្អាង​ចំនួន​២ គឺ​ល្អាង​បិទមាស និង​ល្អាង​ឈូង ដែល​នៅក្បែរនោះ​មាន​ដើម​ឈើ​ធំៗ​មាន​អាយុកាល​ជាង​១០០​ឆ្នាំ​ជាច្រើន​ប្រភេទ​ដុះ​ចំរុះ​ប្រជែង​គ្នា​ផ្តល់​ជា​ម្លប់​ដ៍​ត្រឈឹងត្រឈៃ​ព្រមទាំង​មាន​ភោជនីយដ្ឋាន តូប​លក់​អាហារ ផ្លែឈើ តូប​លក់​វត្ថុ​អនុស្សាវរីយ៍​យ៉ាង​សំបូរបែប​ផងដែរ​។​ ប្រាសាទ​បាណន់​ជា​ប្រភេទ​រមណីយដ្ឋាន​វប្បធម៌ និង​ធម្មជាតិ ។​ប្រាសាទ​នេះ​មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​នៅ​ភាគខាងត្បូង​នៃ​ក្រុង​បាត់ដំបង ភ្ញៀវ​ទេសចរណ៍​អាចធ្វើ​ដំណើរ​តាមផ្លូវ​លេខ​១៥៧១ ឬ​ផ្លូវ​លេខ​៨០០ ប្រប​តាម​ដងស្ទឹង​សង្កែ​ទៅ​ផ្នែក​ខាងលើ ។​

ប្រាសាទ​បាណន់​កសាងឡើង​នៅ​ពាក់​​កណ្តាល​សតវត្សរ៍​ទី​១១ និង​បញ្ចប់​នៅ​ចុង​សតវត្ស​ទី​១២​នៅក្នុង​រាជ្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​ឧ​ទ្ទ័​យរ​វ​ន្ម័​នទី​២ (១០៥០-១០៦៦)​និង​បញ្ចប់​ដោយ​ព្រះបាទ​ជ័យ​វរ​ន្ម័​នទី​៧ (១១៨១ – ១២១៩) ។ ​ប្រាសាទ​បាណន់​មាន​ល្អាង​ដែល​គួរអោយ​ចាប់អារម្មណ៍​មួយទៀត​គឺ​ល្អាង​សក្តិ​សិទ្ធ ពេលណា​មនុស្ស​ផឹកទឹក​ក្នុង​ល្អាង​នេះ​នឹងធ្វើ​ឱ្យ​អ្នក​ផឹក​ដឹង​ពី​រឿងរ៉ាវ​កាលពី​អតីតជាតិ ពី​បច្ចុប្បន្ន​និង​ក្នុង​ពេល​អនាគត ល្អាង​នេះ​ចាស់​បុរាណ​ឱ្យ​ឈ្មោះថា ល្អាង​គុហារ​ព្រះ​ទឹក រឺ​ល្អាង​ទឹក​សក្តិ​សិទ្ធ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម