ប្រវត្តិ​លោកតា​ដំបងគ្រញូង​ខេត្តបាត់ដំបង​

6810
ចែករម្លែក
  • 20
    Shares

​ដោយ:​ប៊ុន​ណាត​/​បាត់ដំបង ៖ ​លោកតា​ដំបងគ្រញូង​ជា​កូន​រាស្ត្រសាមញ្ញ​កើតចេញពី​ស្រទាប់​កសិករ​បាន​ឡើង​សោយរាជ្យ​សម្បត្តិ​ជា​ស្តេច​ខ្មែរ​ទី​១៧​ បន្ទាប់ពី​ព្រះបាទ​ចក្រ​ព័​ត្រ​សោយ​ទីវ​ង្គ​ត​ហើយ​បានដាក់​ឈ្មោះ ថា​ព្រះបាទ​គោត្ត​មអមរ​ទេវរាជ ​នៅ​ថ្ងៃទី​១០​កើត ​ខែ​ពិសាខ​ ឆ្នាំឆ្លូវ​ ព​.​ស​១៥៤៥ ​គ​.​ស​១០០១-១០០៨​។​

បើតាម​ឯកសារ​ពង្សាវតារ​វត្ត​ទឹក​វិល​ក្នុងស្រុក​ស្អាង​ខេត្តកណ្តាល​បាន​កត់ត្រា​ទុក​ថា​ ​នាយ​ញូ​ង​មាន​ដើម​កំណើត​នៅ​ស្រុក​សួន​មង្ឃុត​មាន​ឪពុក​ឈ្មោះ ​សួន ម្តាយ ​ឈ្មោះ​ សែន​​ មុន​នាយ​ញូ​ង​មក​ចាប់កំណើត​ឪពុក​បាន​យល់​​ស​ប្តិ​ឃើញ​ព្រះ​កាល​(​ជា​ព្រះអាទិទេព​ផ្នែក​កាល​វេលា​ឬ​ក៍​ជា​មច្ចុរាជ​) ​បាន​យក​ដាវ​មក​ប្រគល់ឲ្យ​ពេលនោះ​លោកគ្រូ​ចៅអធិការ​វត្តភ្នំ​បាន​ទស្សន៍ទាយ​ថា ​ប្រពន្ធ​គាត់​នឹង​បានកូន​ប្រុស​។ ​កូនប្រុស​ហ្នឹង​បាន​ឡើង​​សោយរាជ្យ​តែ​មិនបាន​អាយុ​វែង​ទេ​។​ ពេល​មាន​ផ្ទៃពោះ​នាង​សែន​ត្រូវជា​ម្តាយ​តែងតែ​ចង់​បរិភោគ​ប្រមាត់ដី​(​ជា​រុក្ខជាតិ​ម្យ៉ាង​តូច​ទាប​ដូច​ស្មៅ​ពណ៌​បៃតង ​គ្មាន​ផ្កា​ទេ​ហើយ​ដែល​តែងតែ​យកមក​ដាំ​ជាប់​
​គ្នា​​រដឹក​លម្អ​តាម​សួនច្បារ​មាន​រស់ជាតិ​ល្វីង​ដូច​រស់ជាតិ​ទឹកប្រមាត់​ធ្វើជា​បន្លែ​ស្ល​ស្រឡក់​ហើយក៍​ជា​ឱសថ​កែរោគ​គ្រុន​ស្រៀវស្រាញ​)​។​

​នាយ​សួន​ជា​ប្តី​តែងតែ​ទៅ​កាត់​យកមក​ចម្អិន​ធ្វើ​​ជា​អាហារ​ឲ្យ​ប្រពន្ធ​បរិភោគ​តាម​ចំណ​ង៉​ចិត្ត​។​ ​នៅ​ថ្ង​ទី​៦​កើត​ខែ​ពិសាខ​ឆ្នាំថោះ ​ព​.​ស​១១៥៤ ​ត្រូវ​ជាគ​.​ស​៦១២ ​នាង​សែន​សម្រាល​បានកូន​ប្រុស​មួយ​ដាក់ឈ្មោះ​ញូ​ង​ព្រោះ​កូន​នោះ​មាន​សម្បុរ​ខ្មៅ​ស្រអែម​ស្វាយ​។​ នាយ​ញូ​ង​ពេល​ធំ​​ឡើង​បាន​ទៅ​រៀនសូត្រ​នៅ​វត្តភ្នំ​ជាមួយ​ព្រះចៅ​អធិការ​។​ ក្នុង​ឆ្នាំ​ដែល​ព្រះមហាក្សត្រ​តម្រូវឱ្យ​កេណ្ឌ​ប្រជារាស្ត្រ​ទៅ​កាប់​ឈើ ជញ្ជូន​ថ្ម​យកមក​សាងសង់​ព្រះ​ម​រម​រាជវាំង​និង​បាចទឹក​សម្អាត​ស្រះ អូរ ប្រឡាយ​តូចធំ​ក្នុង​ព្រះ​នគរ​។​

​នាយ​ញូ​ង​ត្រូវបាន​ចៅហ្វាយខេត្ត​ចាត់​ឱ្យធ្វើជា​មេ​រយ​ពួក​កំណែន​ហើយ​បញ្ជូនទៅ​បំពេញ​ការ​​ងារ​ឯ​មហានគរ​។​នាយ​ត្រូវគេ​បង្គាប់​ទៅ​កាប៎​ឈើ​និង​ជញ្ជូន​ថ្ម​នៅ​ជើងភ្នំ​ដងរែក​ និង​ក្រុម​កំណែន​ខ្លះទៀត​ក៍​ត្រូវគេ​បញ្ជូនទៅ​ធ្វើការ​នៅ​​ភ្នំ​គូលែន​។​

ថ្ងៃមួយ​នាយ​ញូ​ង​ដល់​វេន​នៅចាំ​ជំរុំ​ ហើយ​មាន​ភារកិច្ច​ដាំ​ស្ល​ចម្អិន​អាហារ​សម្រាប់ក្រុម​កំណែន​ឯទៀត ​ដែល​ចេញទៅ​បំពេញការងារ​។​ ដាំបាយ​ឆ្អិន​កាលណា​នាយ​ញូ​ងរ​ក​អ្វី​មក​ជ្រួយ​​បាយ​មិនបាន ​នាយក៏យក​មែក​ដើម​រកា​ខ្មៅ​មក​ជ្រួយបាយ​។ ​ភ្លាមនោះ​បាយ​សស្គុស​ក៏ប្រែ​ពណ៌​ទៅជា​ខ្មៅ​។ ​ដោយ​ក្តី​ហេវ​ហត់​និង​ឃ្លាន​ផង​នាយ​ញូ​​ក៏កាយ​ញាត់ៗ​បាយ​ពណ៌​ខ្មៅ​ទាល់តែ​អស់រលីង​។​ បន្ទាប់មក​នាយ​ញូ​ងក៍​ចាប់ផ្តើម​ដាំបាយ​ជាថ្មី​ ទុកឲ្យ​ក្រុម​កំណែន​។​ តែ​ម្តងនេះ​ពេល​នាយ​រក​មែកឈើ​ដើម​រកា​ខ្មៅ​នោះ មក​ជ្រួយបាយ​ស្រាប់តែ​មែក​នោះ​បាត់​
​ស្រមោល​​រក​មិនឃើញ​មែក​ដើម​រកា​ខ្មៅ​ដែល​បាត់ទៅ​នោះ គេ​មិនដឹង​ឡើយ​ថា​ជា​អន្តរាគមន៍​ទេវតា​ឬ​ខ្មោច អារក្ស​យកមក​ដាក់​ហើយ​លាក់​បំបាំង​យកទៅ​វិញ​។​ ហើយ​កន្លែង​ដែល​បាត់​ដើម​រកា​ខ្មៅ​គេ​ឱ្យ​ឈ្មោះថា បាត់ដំបង​រហូតមក​​ដល់​សព្វថ្ងៃ​។​

ពេលនោះ​នាយ​ញូ​ង​ស្រាប់​តែមាន​កម្លាំង​ខ្លាំង​ដូច​ដំរីសា​រទាំង​៧ ​ស្រាប់​តែមាន​ដំបង​​គ្រញូង​មួយ​បាន​លេច​ចេញមក​យ៉ាង​អស្ចារ្យ​។​ នាយ​ញូ​ង​បាន​យក​ដំបង​នោះមក​ធ្វើជា​អាវុធ​​ដំបង​ឈើ​គ្រញូង​មាន​ប្រវែង​ប្រាំ​ហត្ថ​មួយ​ចំអាម​។ ​នាយ​ញូ​ង​ចាប់យក​ដំបង​មក​គ្រវី​វិល​ញាប់​ស្មេរ​ ដូច​កងចក្រ​ហើយ​នាយក៏អាច​ហក់​​លោត​បាន​ដល់​ទៅ​កម្ពស់​១៥​ហត្ថ​ផង​។​ ​មនុស្សម្នា​ទាំងឡាយ​ដែល​បានឃើញ​ឬ​ទ្ធិ​ចេស្តា​នាយ​ញូ​ង​ខ្លាំង​អស្ចារ្យ​ដូច្នេះ​បាននាំគ្នា​ដាក់ឈ្មោះ​ឱ្យ​ថា “ដំបងគ្រញូង​”​ ជា​រៀង​រហូតមក​។​ ដឹង​ច្បាស់​ថា ​ខ្លួន​មាន​កម្លាំង​ខ្លាំងក្លា​ពូកែ​លើស​អស់​មនុស្ស​​ធម្មតា​ហើយ​មាន​ឬ​ទ្ឌា​នុ​ភាព​ ​នាយ​ញូ​ង​ចាប់ផ្តើម​បែកគំនិត​ចង់​សោយរាជ្យ​ធ្វើជា​ស្តេច​ដូច ដែល​ក្រុម​ជន​កំណែន​បានស្នើ​​សុំ​។​ នាយ​ញូ​ង​បាន​ស្រែក​ប្រកាសប្រាប់​ពួក​កំណែន​ទាំងអស់ ឲ្យ​ឈប់​កាប់​ដើមឈើ​សម្រាប់​យកទៅ​ស​ង៉​ព្រះរាជវាំង​ស្តេច​ហើយ​ឲ្យ​កាប់​ដើមឈើ​ធ្វើជា​អាវុធ​វិញ​មានដូចជា​ដំបង ព្រនង់ ផលិត​ជា​កាំបិត​ដាវ លំពែង ​ពូថៅ ព្រួញ ធ្នូ ស្នា​ហើយ​នាំគ្នា​ហ្វឹកហាត់​ជា​កងទ័ព​ដើម្បី​ចេញដំណើរ​ទៅ​ព័ទ្ធ​រាជវាំង​វាយប្រហារ​ស្តេច​ចក្រ​ព័​ត្រ​ដណ្តើម​រាជ្យ​។​

​ប្រជាជន​ទាំងអស់​បាន​ស្មោះស្ម័គ្រ​នាំគ្នា​ដើរ​​តាម​ដំបងគ្រញូង​។ ​ដូច្នេះ​គេ​អាច​រួច​ពី​កំណែន​លែង​ហត់នឿយ​កាប់​​​ឈើ ជញ្ជូន​ថ្ម​បម្រើ​ស្តេច​ទៀត​។ ​ដំបងគ្រញូង​លើកទ័ព​១០​ម៉ឺន​នាក់​ច្បាំង​ឡោមព័ទ្ធ​ព្រះ​មហានគរ​។ ​ចំណែក​​ព្រះ​​មហាក្សត្រ​ចក្រ​ព័​ត្រ​កំពុងមាន​ជំងឺ​ជា​ទម្ងន់ ​បាន​​បែងចែក​ទ័ព​ជា​ពីរ​ផ្នែក​ឱ្យ​ចេញទៅ​ទប់ទល់​ជាមួយ​ដំបងគ្រញូង​។​ទ័ព​ផ្នែក​ទី​១​ត្រូវ​ចេញ​​ទៅ​ក្រៅ​ក្រុង​វាយ​ប្រ​យុ​ទ្អ​ប្រឈមមុខ​ផ្ទាល់​ជា​​មួយ​សត្រូវ​។​ឯ​ទ័ព​ផ្នែក​ទី​២​វិញ​ត្រូវ​នៅ​ប្រចាំការ​​ការពារ​រាជធានី​។​ ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ទាំង​​សងខាង​ធ្វើឲ្យ​ពលទាហាន​ស្លាប់​និង​របួស​​យ៉ាងច្រើន​មីរដេរដាស​។​ ទ័ព​ដំបងគ្រញូង​ទទួលបាន​ជ័យជម្នះ​ដោយ​កម្ទេច​ទ័ព​ផ្នែក​ទី​១​របស់​ស្តេច​ហើយ​សម្រុកចូល​ព័ទ្ធ​មហា​​នគរជុំ​ជិត​។ ​ព្រះមហាក្សត្រ​នៅសល់តែ​កងទ័ព​ការពារ​ទីក្រុង​តែប៉ុណ្ណោះ​។​ ក្នុងឱកាស​នោះ​ដំបងគ្រញូង​បាន​ចាត់​ពល​សេនា​ត្រៀម​ចន្លុះ​និង​ជ័រ​ឈើ​។​ ពេលយប់​កណ្តាល​អា​ធ្រា​ត្រ​ដំបង​
​គ្រញូង​​បាន​បញ្ជា​ឱ្យ​កងទ័ព​វា​យស​ន្ធា​ប៉ ដាក់​ជណ្តើរ​ផ្លោះ​ឡើង​កំពែង​មហានគរ​យ៉ាង​រហ័សរ​ហួន​ហើយ​ចាក់ស្រោច​គប់​ដុត​ជ័រ​ឈើ​បោះ​ចូលទៅ​លើផ្ទះ​សម្បែង​ក្នុង​បរិវេណ​ក្រុង​។​មិនយូរប៉ុន្មាន​កងទ័ព​ព្រៃរបស់​ដំបងគ្រញូង​វាយកម្ទេច​ទ្វារ​មហានគរ​ទទួលបាន​ជោគជ័យ​ហើយក៍​សម្រុក​វាយលុក​កាប់​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​ទៅលើ​កងទ័ព​ព្រះរាជា​និង​ប្រជាជន​ស្លូតត្រង់​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​។​

​គ្រានោះ​ព្រះមហាក្សត្រ​ចក្រ​ព័​ត្រ​មាន​ជំងឺ​ផង​បាន​ដក​ព្រះ​ខ័ន​បម្រុង​ក្រោកឈរឡើង​តស៊ូ​ ក៏ធ្លាក់​ពីលើ​ក្រឡាបន្ទំ​សុគគ​ក្នុង​គ្រានោះ​ទៅក្នុង​​ព្រះជន្ម​៤៩​វស្សា ​ព្រះអង្គ​ចក្រ​ព័​ត្រ​សោយរាជ្យ​​បាន​២៩​ឆ្នាំ​។​ ចំណែក​ដំបងគ្រញូង​បាន​ឡើង​គ្រងរាជ្យ​ជា​ស្តេច​ខ្មែរ​ទី​១៧ ​ដោយ​ដាក់​ព្រះនាម​ថា​ព្រះបាទ​គោត្ត​មអមរ​ទេវរាជ៕B/