​ជូន​ប្អូន​ទៅ​បន្ទប់​ជួល​បាន​ពាក់កណ្ដាល​ផ្លូវត្រូវ​ក្រុមចោរ​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​

720
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ឌុប​ប្អូន​ទៅ​បន្ទប់​ជួល​វិញ បាន ពាក់កណ្ដាល​ផ្លូវ ត្រូវ​ក្រុមចោរ​ប្រដាប់អាវុធ​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​២០១៨​បានសម្រេច​។​ការបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅតាម​បណ្ដោយ​ផ្លូវ ទំនុប​កប់​ស្រូវ ជិត ប៉ុស្តិ៍​២៤​ម៉ោង​ស្ថិតនៅ​ភូមិ ស្រែ​ដែក​ជះ សង្កាត់ សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់ ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ។

​ជនរងគ្រោះ​ឈ្មោះ សយ វីន​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​ជាង បាញ់ថ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​ពោធិ៍​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​ឃុំ​បាធាយ​ស្រុក​បាធាយ​ខេត្តកំពង់ចាម ។ ម៉ូតូ​ដែល​ជនសង្ស័យ​ដេញ​កាប់​ប្លន់ ម៉ាក​ឌ្រី​ម​សង់​ពណ៌​ខ្មៅ​ស៊េរី​២០១៨ ពាក់​ស្លាក​លេខ​បាត់ដំបង​1AC.1610​។

ក្រោយពេល​កើតហេតុ​បន្ទាប់ពី​ជនរងគ្រោះ​បាន​ប្ដឹង​សមត្ថកិច្ច​ភ្លាម​ភ្លាម​ហើយ​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម​បាន​នាំ​ជនរងគ្រោះ​ទៅ​មើល​ទីតាំង​កន្លែងកើតហេតុ​និង​ដើម្បី​ស៊ើប​សង្កេត​នូវ​មុខសញ្ញា​ខាងលើ​ព្រមទាំង​ទទួល​ពាក្យបណ្ដឹង​ជនរងគ្រោះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម