ឆ្កែ​ចេះ​តោង​ឡើង​បើកទ្វារ​ផ្ទះ​ឱ្យ​សម្លាញ់​ចូល​

1360
ចែករម្លែក

​វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​សត្វ​ឆ្កែ​ចេះ​តោង​ឡើង​បើក​ទ្វារផ្ទះ​ដើម្បីឱ្យ​សម្លាញ់ របស់​វា​ចូលទៅក្នុង​។

​តាមរយៈ​រូបភាព​គួរឱ្យ​ខ្នាញ់​ទាំងនេះ វា​បាន​តោង​ឡើង​ទ្វារ ហើយ​ប្រើ​មាត់​ខាំ​ទាញ​ខ្សែ ដែល​ចងភ្ជាប់​នឹង​គន្លឹះ​ដើម្បីឱ្យ​ទ្វារ​របើក​។ នៅពេល​ទ្វារ​របើក​ភ្លាម ពួកវា​បាន​ដើរចូល​ទៅក្នុង ហើយ​ទាញ​ទ្វារ​បិទ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។

​ទោះជា​យ៉ាងណា សារព័ត៌​មានបាន​ចុះផ្សាយ​ថា ឆ្កែ​ទាំងនេះ​ត្រូវបាន​ម្ចាស់​បង្ហាត់​ឱ្យ​ចេះ​បើក ទ្វារ​ចេញទៅ​បង្គន់​នៅក្រៅ​ផ្ទះ​ដោយ​ខ្លួនឯង នៅពេល​ម្ចាស់​របស់​ពួកវា​មិន​នៅផ្ទះ​។

​បើតាម​ដឹង វីដេអូ​ឃ្លី​ប​នេះ​ត្រូវគេ​ថត​នៅ​ប្រទេស​ថៃ ហើយ​វាទ​ទួលបាន​ការចាប់អារម្មណ៍ យ៉ាងខ្លាំង ក្រោយពី​គេ​បង្ហោះ​វា​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​។​អ្នក​ប្រើ​បណ្តាញ​សង្គម​ជា ច្រើន​បាន​ខំ​មិន​សរសើរ​ពួកវា​មិន​ដាច់​ពី​មាត់​៕ ប្រែ​សម្រួល​: ខុម​

 

ទីតាំងផ្សាយពាណិជ្ជកម្ម