​បើករថយន្ត​ដឹក​ស្លឹក​ម្កាក់​យកទៅលក់​បែរ​បុក​ទ្រូងផ្លូវ​ក្រឡាប់​

813
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​រួមជាមួយ​ម្ដាយ​បាន​បើករថយន្ត​ដឹក​ស្លឹក​ម្កាក់​ឡើង​ពេញ​រថយន្ត​បំណង​យកទៅលក់​។​តែ​ស៊យ​អី​បែ​ជា​រអិល​កង់​មុខ​រេ​ចង្កូត​ទៅបុក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​ក្រឡាប់​រថយន្ត​ផ្ងា​ជើងទ្រ​មេឃ​តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់ធ្ង​រ​នោះទេ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​នៅតាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​និង​ផ្លូវ​លេខ​១៩៣​ស្ថិតក្នុង​សង្កាត់​ទូល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​រថយន្ត​បង្ក​ម៉ាក កូរ៉ូឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-6924 ។​អ្នកបើក​ដែល​ត្រូវជា​កូន​មានឈ្មោះ ទេព វណ្ណ​ដេ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើករថយន្ត​ដឹក​បន្លែ​។​និង​ម្តាយ​មានឈ្មោះ ចាន់​ធី​ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​ដាំ​បន្លែ​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ចំពុះក្អែក​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​ខាងលើ​បាន​ហៅ​រ៉ឺម៉ក​សណ្ដោង​មក​ដឹក​ស្លឹក​ម្កាក់​នៅក្នុង​រថយន្ត​យកទៅលក់​បន្ត​រីឯ​រថយន្ត​បង្ក​វិញ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះទៅ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​

​បើករថយន្ត​ដឹក​ស្លឹក​ម្កាក់​យកទៅលក់​បែរ​បុក​ទ្រូងផ្លូវ​ក្រឡាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម