ឧទ្ទាម​៦​នាក់​និង​ទាហាន​ម្នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការ​វាយ​ប្រយុទ្ធ​នៅ​តំបន់​កា​ស្មៀ​រ ដែលនាំឱ្យ​មានការ​តវ៉ា​

1950
ចែករម្លែក

ក្រុមមន្ត្រីបាននិយាយថា យុទ្ធជនឧទ្ទាម៦នាក់និងទាហានម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រយុទ្ធនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃអាទិត្យទី២៥វិច្ឆិកា ដែលបង្កឱ្យមានការតវ៉ាដោយហិង្សាដោយក្រុមអ្នកស្រុកដែលស្វែងរកការបញ្ចប់ការគ្រប់គ្រងរបស់ឥណ្ឌាលើតំបន់ដែលមានជម្លោះនោះ ហើយការវាយប្រយុទ្ធគ្នានេះក៏បានបណ្តាលក្មេងប្រុសម្នាក់ស្លាប់និងមនុស្ស២០នាក់រងរបួស។

អ្នកនាំពាក្យកងទ័ពឥណ្ឌា បាននិយាយថាកងទ័ពឥណ្ឌាបានឡោមព័ទ្ធភូមិមួយនៅតំបន់Shopianភាគខាងត្បូងកាលពីព្រឹកថ្ងៃអាទិត្យ ដែលនាំឱ្យមានការបាញ់កាំភ្លើងទៅវិញទៅមកដែលនៅក្នុងការវាយប្រយុទ្ធនោះ ក្រុមជនសកម្មប្រយុទ្ធ៦នាក់ត្រូវបានសម្លាប់។ លោក បាននិយាយថាទាហានម្នាក់ត្រូវបានសម្លាប់និងម្នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រយុទ្ធគ្នានេះ។

ហេតុការណ៍នេះ បានបង្កឱ្យមានការតវ៉ាប្រឆាំងឥណ្ឌានិង ការប៉ះទង្គិចគ្នានៅពេលដែលមនុស្សរាប់រយនាក់បានដើរក្បួនតវ៉ានៅក្បែរកន្លែងកើតហេតុនោះ ដោយបង្ហាញសាមគ្គីភាពជាមួយពួកឧទ្ទាម ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅតំបន់នោះ។

ប៉ូលិសនិងប្រជាពលរដ្ឋបាននិយាយថា ក្មេងប្រុសជំទង់ម្នាក់ត្រូវបានសម្លាប់និង២០នាក់បានរងរបួសនៅពេលដែលក្រុមទាហានបានបាញ់និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកតវ៉ាដែលគប់ដុំថ្ម។

តំបន់កាស្មៀត្រូវបានបែងចែករវាងគូប្រជែងឥណ្ឌានិងប៉ាគីស្ថាន ហើយប្រទេសទាំង២នេះអះអាងសិទ្ធិកាន់កាប់ទឹកដីទាំងមូលរបស់ខ្លួននៅតំបន់នោះ៕ដោយ:សុខា/sn

ពួកអ្នកភូមិតំបន់កាស្មៀសែងសាកសពឧទ្ទាមដែលត្រូវបានសម្លាប់ នៅតំបន់កាស្មៀ ដែលគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃអាទិត្យនិងប្រមូលផ្តុំតវ៉ាប្រឆាំងឥណ្ឌា

ទីតាំងផ្សាយពាណិជ្ជកម្ម